ព័ត៌មានជាតិ

មុខសញ្ញា​ចោរកាច់កម៉ូតូដ៏សកម្ម ត្រូវសមត្ថកិច្ចបង្ក្រាបបាន​៧នាក់​

30-Aug-2024 223 views

ខេត្តកំពង់ស្ពឺ ៖ ​យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយទទួលបានបទបញ្ជា​និងចង្អុលការពីលោក​ឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរ​បាល​ខេត្ត​កំព​ង់ស្ពឺ​ កំលាំងជំនាញព្រហ្មទណ្ឌខេត្ដ​ និងបានកិច្ចសហ​កា​រ​ដឹកនាំសម្របសម្រួលនីតិ​វិធីពី​ ឯក​ឧត្ដម​ព្រះរាជអាជ្ញា​ នៃអយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ។

កម្លាំងជំនាញបានបើកប្រតិបត្ដិការ​ស្រាវជ្រាវ​រហូតកំណត់មុខសញ្ញា​ ជាក្រុម​ចោរលួចដ៏សកម្មនៅក្នុងភូមិ​សស្រ្ដខេត្ដកំពង់ស្ពឺ​ និងបណ្ដារាជធា​នី​ ខេត្ត​មួយចំនួន​ទៀត​ជាក់ស្ដែង​ប្រតិបត្ដិកា​រខាងលើបាន​បញ្ចប់នៅថ្ងៃទី​២៩​ ខែសីហា ខែ២០​២៤ ៖​

លទ្ធផល​សមត្ថកិច្ច​ឃាត់មុខសញ្ញា​សរុប​ ០៧នាក់​ (១)​ឈ្មោះ ឡាយ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិ​បាក់ករ​ ឃុំព្រៃញាតិ ស្រុកគងពិសី (២)ឈ្មោះ ហេង ហេម ហៅ រតនា ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិបឹងទំលាប់ ឃុំវល្លិ៍សរ ស្រុកសំរោងទង​ (៣)​ឈ្មោះ ឡុង ធូ ភេទប្រុស អា​យុ៤៣​ឆ្នាំ នៅភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី (៤)ឈ្មោះ ម៉ន សុភ័ក្រ ភេទប្រុស អា​យុ៣៩ឆ្នាំ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី​ (៥)ឈ្មោះ ហាក់​ រិទ្ធ​ ភេទប្រុស អា​យុ៤២ឆ្នាំ នៅភូមិទួលសុទិន ឃុំអង្គពពេល​ ស្រុកគងពិសី (៦)​ឈ្មោះ យ៉ាន់ អ៊ុក ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ​ (៧)​ឈ្មោះ ឆាន ទីគា ភេទប្រុ​ស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទួលសុទិន ឃុំអង្គព​ពេល ស្រុកគងពិសី​ ។

ដកហូតសម្ភារៈវត្ថុតាង​ ៖​ ម៉ូតូចំនួន​៤គ្រឿង ,​ ស្លាកលេ​ខម៉ូតូ​ ចំនួន៤ ម៉ូតូ​ប្រភេទ​ផាសស្អាប់​១គ្រឿង ដែកឆ្នៃប្រភេទកន្ទុ​យអន្ទង់អក្សរL ចំនួន១ គ្រាប់សំរាប់កឹបស្លាកលេខម៉ូតូចំនួ​ន​៧គូ​ សោរឆ្នៃសំរាប់ចាក់ម៉ូតូចំនួ​ន​៤ ទូរស័ព្ទចំនួន​៨គ្រឿង​ មួកក្រណាត់ពាក់ធ្វើសកម្ម​ភា​ព​ ចំនួន​ ០១​ ។

ផ្ដើមចេញពីសកម្មភាពលួចម៉ូតូ​របស់​ជនរងគ្រោះ​ម្នាក់កាល​ពីថៃ្ងទី​២៨​ សីហា​ ២០២៤​ ដោយជនសង្ស័យបា​នយកម៉ូតូលួចបានទៅទុកនៅផ្ទះឈ្មោះ​ ឡាយ ម៉ៅ ភេទប្រុស អា​យុ៣៧ឆ្នាំ នៅភូមិបាក់ករ​ ឃុំព្រៃញាតិ ស្រុកគងពិសី បច្ចុប្បន្ន​ម៉ូតូ​ខាង​លើ​ សមត្ថកិច្ច​បាន​ធ្វើ​ការប្រគល់ជូនជនរងគ្រោះវិញដើម្បី​ប្រើប្រា​ស់។

បច្ចុប្បន្ន​មុខសញ្ញា​ចោរលួច​រួមជាមួយ​វត្ថុតាង​ សមត្ថកិ​ច្ច​បា​ន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ដើម្បី​កសាងសំណុំរឿង​បញ្ជូនទៅ​ស្ថាប័ន​ អយ្យការ​ចំណាត់ការ​បន្ដ​៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS