ព័ត៌មានជាតិ

ណាត់ជួបគ្នាដើម្បីជួញដូរថ្នាំញៀន រៀបនឹងហ៊ុចទៅហើយ សមត្ថកិច្ចព័ទ្ធជាប់ ចាប់ខ្លួនបាន២នាក់

27-Aug-2024 364 views

ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសំពៅពូន ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា គោលដៅទី១៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង៣០នាទី ចំណុចផ្លូវលំបេតុងខាងក្រោយ BLACK កាហ្វេ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់៖

១ - ឈ្មោះ ង្វៀង វូវៀត ខាត (NGUYEN VU VIET KHOA)ឈ្មោះហៅក្រៅ គ្មាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ វៀតណាម មុខរបរ បុគ្គលិកអនឡាញ មានទីលំនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ មានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន +) (ឃាត់ខ្លួន)

២ - ឈ្មោះ ង្វៀង ថាន់ភូ  (Nguyen Thanh Phu)ឈ្មោះហៅក្រៅ គ្មាន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ វៀតណាម មុខរបរ បុគ្គលិកអនឡាញ មានទីលំនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។មិន មានសារធាតុញៀនក្នុងទឹកនោមទេ (អវិជ្ជមាន -) (ឃាត់ខ្លួន)

ក្នុងនោះ វត្ថុតាងចាប់យកបានរួមមាន ៖

១ - គ្រឿងញៀនប្រភេទកេតតាមីន(KET) ចំនួន០១កញ្ចប់ធំ មានចំនួនសរុប(១៦៨,០០ក្រាម)

២ - ទូរស័ព្ទចំនួន០១គ្រឿង ម៉ាក់ Redmi ពណ៍ខៀវ

៣ - ម៉ូតូចំនួន០១គ្រឿង FiNO (ហ្វីណូ) ពណ៌ក្រហមលាយស ស្លាកលេខ1CD-0737

៤ - សម្ភារៈប្រើប្រាស់និងសម្ភារៈសម្រាប់គ្រឿងញៀនមួយចំនួនទៀត។

សូមបញ្ជាក់ថា នៅពេលថ្ងៃ.ខែ.ឆ្នាំ.កើតហេតុខាងលើ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសំពៅពូនសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សំពៅពូន និងប៉ុស្ដិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំបានចុះសាវជ្រាវតាមជំនាញ ក៍ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ខាងលើ និងឆែកឆេររកឃើញគ្រឿងញៀនចំនួន ០១កញ្ចប់ធំដែលបានរកឃើញនៅក្នុងហោប៉ាវខោខាងឆ្វេងផ្នែកខាងមុខជនសង្ស័យឈ្មោះ ង្វៀង វូវៀត ខាត (NGUYEN VU VIET KHOA) របស់ជនសង្ស័យចំនួន០១កញ្ចប់ និងរកឃើញសម្ភារៈប្រើប្រាស់មួយចំនួនបន្ថែមទៀតនៅក្នុងហោប៉ាវម៉ូតូខាងឆ្វេងផ្នែកខាងមុខ បន្ទាប់មកកម្លាំងយើងក៏បាននាំខ្លួនជនសង្ស័យទាំង ០២នាក់ខាងលើ និងវត្ថុតាង មកអធិការដ្ឋាននគរបាលក្រុងសំពៅពូន ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ង្វៀង វូវៀត ខាត (NGUYEN VU VIET KHOA)   បានឆ្លើយសារភាពថាគ្រឿងញៀនខាងលើគឺជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទាក់ទងទូរសព្ទទិញតាមរយះតេឡេក្រាមជាមួយមុខសញ្ញាម្នាក់ឈ្មោះ SUN 86 68  នៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៤ វេលាម៉ោង ២២ និង ៣០ រូបខ្ញុំបាទនិងឈ្មោះ NGUYEN THANH PHU (ង្វៀង ថាន់ ភូ )បានជិះម៉ូតូចេញពីបន្ទប់ជួលមួយកន្លែងដែលស្ថិតនៅក្នុងផ្សារជ្រៃធំ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដើម្បីណាត់គ្នាជាមួយមុខសញ្ញាម្នាក់ឈ្មោះ SUN 86 68 ដើម្បីទិញថ្នាំញៀន តាមតេឡេក្រាមនៅមុខកាស៊ីណូ យ៉ុងយ័ន ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយជនសង្ស័យឈ្មោះ ង្វៀង វូវៀត ខាត (NGUYEN VU VIET KHOA)   បានអោយលុយកក់ទៅគាត់មុនចំនួន ដប់ប្រាំមួយលានហាសិបម៉ឺន ដុង(១៦,៥០០,០០០ ដុង ) តែពេលទៅដល់កន្លែងដែលបានណាត់គ្នាជាមួយមុខសញ្ញាម្នាក់ឈ្មោះ SUN 86 68 បានអោយជនសង្ស័យឈ្មោះ ង្វៀង វូវៀត ខាត (NGUYEN VU VIET KHOA)   ថតរូបផ្ញើរអោយគេមើល រួចហើយក៏បានដេញជនសង្ស័យឈ្មោះ ង្វៀង វូវៀត ខាត (NGUYEN VU VIET KHOA) អោយចេញពីមុខកន្លែងនិងប្រហែលជាមួយរយម៉ែ្រត(១០០ m) ហើយអោយរង់ចាំបន្តិច លុះចាំបានបន្តិចជាមួយមុខសញ្ញាម្នាក់ដែលឈ្មោះ SUN 86 68  បានតេអោយជនសង្ស័យឈ្មោះ ង្វៀង វូវៀត ខាត (NGUYEN VU VIET KHOA) ទៅយកថ្នាំញៀន ដែលគេបានយកទៅទុកនៅក្រោមស្ពានយ៉ុងយ័ន។ ដោយជនសង្ស័យបានយកថ្នាំញៀនទាំងនោះដើម្បីយកទៅចែកចាយបន្ត លុះមកដល់ចំណុចក្រោយហាង black coffee ដែលស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងដំពៅពូន ខេត្តកណ្តាល ក៏បានជួបនិងកម្លាំងសមត្ថកិច្ចបានចុះមកសួរនាំនិងបានឆែកឆេរលើខ្លួនរបស់ជនសង្ស័យក៏បានឃើញមានថ្នាំញៀនចំនួន ០១ កញ្ចប់ធំដែលទុកក្នុងហោប៉ាវខោខាងមុខ ដែលជនសង្ស័យឈ្មោះ ង្វៀង វូវៀត ខាត (NGUYEN VU VIET KHOA)   រៀបនិងយកទៅចែកចាយបន្ត ។ បច្ចុប្បន្នកម្លាំងផ្នែកជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញាដែលមានឈ្មោះដូចភិនភាគខាងលើនិងកំពុងច្បាមមុខសញ្ញាជួញដូរបន្តទៀត។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ រួមជាមួយនឹងវត្ថុតាង បានយកមកកាន់អធិការដ្ឋាននគរបាលក្រុងសំពៅពូន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS