រាជធានីភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ និងអាយផេត នៅខណ្ឌដូនពេញ ។ នេះបើយោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩:០០នាទី កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចទូរស័ព្ទដៃ និងអាយផេត ប្រព្រឹត្តិនៅចំណុចបន្ទប់ជួល ផ្លូវលេខ៤៧ ភូមិ១២ សង្កាត់ស្រះចក កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។
ជនសង្ស័យឈ្មោះ សៅ ស៊ីណេត ហៅសាវ៉េន ភេទប្រុស ជនជាតិខ្មែរ មុខរបរនិងទៅលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាក Redmi ពណ៌ទឹកប៊ិច និងអាយផេតមួយគ្រឿងម៉ាក SAMSUNG ពណ៌ខ្មៅ (ប្រគល់ឲ្យជនរងគ្រោះរក្សាទុកជាបណ្តោះអាសន្ន)។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS