ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន បុកគូទរថយន្ដធុនធំក្រឡុកស៊ីម៉ង់របួសធ្ងន់ណាស់ក្នុងថ្លុកឈាម ខណៈរថយន្តបើកគេចពីទីតាំងកើតហេតុបាត់

27-Aug-2024 386 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ទៅបុកគូទរថយន្ដធុនធំក្រឡុកស៊ីម៉ង់បណ្ដាលឲ្យ រងរបួស ធ្ងន់ ធ្ងរ រួច រថយន្ដ ព្យាយាម បើករត់គេចចេញពីកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើង តាមបណ្ដោយមហាវិថីចោមចៅ កែងផ្លូវទ្រុងមាន់ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលម៉ោង ២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៤។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ​គេបានឃើញបុរសម្នាក់ ជិះ ម៉ូតូ HONDA Dream ពាក់ ស្លាក លេខ បាត់ ដំបង 1AO-6893 ក្នុង ល្បឿនលឿន តាមបណ្ដោយមហាវិថីចោមចៅ ទិសដៅពីកើតមកលិច មកដល់ក៏ជ្រុល ទៅ បុក គូទរថយន្ដ ធុន ធំ ក្រឡុកស៊ីម៉ង់ពីក្រោយ​ បណ្ដាលឲ្យ រងរបួស ធ្ងន់ ធ្ងរ។ ភ្លាមនោះរថយន្ដ បានបើក រត់ គេច ចេញពីកន្លែងកើតហេតុ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្ដទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីច្បាប់ ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS