ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេក ទៅបុករថយន្តស៊ាំយ៉ុងបត់ត្រឡប់ក្រោយ ពេញទំហឹង ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់

27-Aug-2024 273 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជិះ ម៉ូតូ HONDA WinnerX ក្នុង ល្បឿនលឿន បុក ជាមួយ រថយន្ដ សាំយ៉ុង មិន ចាំស្លាកលេខ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចរថយន្ដ ព្យាយាម បើក រត់ គេច ខ្លួន បាត់ ស្រមោល។

ហេតុការណ៍នេះកើតឡើង ស្ថិត តាម បណ្ដោយ ផ្លូវ ២១៧ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង២យប់ រំលងអធ្រាត្រ ឈាន ចូល ថ្ងៃ ទី ២៧ ខែ សីហា ឆ្នាំ ២០២៤។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះ ម៉ូតូ HONDA WinnerX ពាក់ ស្លាក លេខ ភ្នំពេញ 1KJ-0004 ជិះ តាមបណ្ដោយផ្លូវ217 ក្នុងទិសដៅពីត្បូងទៅជើងក្នុង ល្បឿនលឿន បុក ជាមួយ រថយន្ដ សាំយ៉ុង មិន ចាំ ស្លាកលេខ ដែលបត់ត្រឡប់ក្រោយ បានបុកគ្នាបណ្ដាលឲ្យស្លាប់ ភ្លាមៗ នៅ កន្លែង កើត ហេតុ ហើយរថយន្ដ ព្យាយាម បើក រត់ គេច ខ្លួន បាត់ ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ដង្កោ ចុះ មក ធ្វើ ការ វាស់ វែង យក ម៉ូតូ ទៅ រក្សា ទុក និង ធ្វើ ការ ស្រាវជ្រាវ រក រថយន្ដ ដើម្បីធ្វើ ការ ដោះស្រាយគ្នាពេលក្រោយតាមច្បាប់ និងប្រគល់សពជន រងគ្រោះ ឲ្យ សាច់ ញាតិ ធ្វើ បុណ្យ តាម ប្រពៃណី នៅ ស្រុក កំណើត ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS