ព័ត៌មានជាតិ

អាសូរណាស់! កម្មករសំណង់ម្នាក់ ប្រាប់ប្រពន្ធថាឈឺជើងចង់សម្រាកនៅផ្ទះ ប្រពន្ធក៏ជិះកង់ឌុបកូនទៅរៀន រួចទៅធ្វើការរោងចក្រ ដល់ម៉ោងចេញមកហូបបាយ គោះទ្វារហៅប្តីមិនតប គាស់បង្អួចមើលឃើញស្លាប់ទៅហើយ!

27-Aug-2024 370 views

រាជធានីភ្នំពេញ៖ គួរអោយអាណិតណាស់!!! បុរសកម្មករសំណង់ម្នាក់ប្រាប់ប្រពន្ធថាឈឺជើង ចង់សម្រាកនៅផ្ទះ ប្រពន្ធក៏ជិះកង់ឌុបកូនទៅរៀន រួចក៏ជិះកង់ទៅធ្វើការរោងចក្រ ស្រាប់តែពេលថ្ងៃទ្បើងមកហូបបាយថ្ងៃ គោះទ្វារហៅប្តីមិនតបសោះ គាស់បង្អួចមើល បែរជាឃើញចងកស្លាប់បាត់ទៅហើយ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅចំណុច តាមបណ្តោយផ្លូវបេតុង ក្នុងបន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តី ដែលប្រកបរបរជាកម្មករសំណង់ បានប្រាប់ប្រពន្ធថាឈឺជើង ចង់សម្រាកនៅផ្ទះ ប្រពន្ធក៏ជិះកង់ឌុបកូនទៅរៀន រួចក៏ជិះកង់ទៅធ្វើការរោងចក្រ ស្រាប់តែពេលថ្ងៃទ្បើងមកហូបបាយថ្ងៃ គាស់ទ្វារបន្ទប់ហៅប្តីមិនឆ្លើយតប គាស់ទ្វារបង្អួចមើលឃើញចងក សម្លាប់ខ្លួនបាត់ទៅហើយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យបញ្ជាក់ថា ពិតជាចងកសម្លាប់ខ្លួនពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS