ព័ត៌មានជាតិ

កីឡាករប្រដាល់ ចាន់ ប៊ុនហឿន និង ហាប់ ខា ត្រូវរថយន្តបុករបួសធ្ងន់ទាំងព្រឹកព្រលឹម

27-Aug-2024 212 views

រាជធានីភ្នំពេញ ៖ ព័ត៌មានបឋម តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានមកកាន់ គ្រុបទទួលព័ត៌មាន របស់លោក សុវណ្ណ រិទ្ធី បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យបុរស២នាក់ ដែលគេស្គាល់ថា ជាកីឡាករប្រដាល់ បានរងរបួសធ្ងន់ ហូរឈាមពេញខ្លួន។

ហេតុការណ៍នេះបានកើតឡើង នៅព្រឹកព្រលឹម ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅចំណុចស្ថានីយ៍ទឹកស្អាតខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង រវាងរថយន្តមួយគ្រឿង បានបុកកីឡាករប្រដាក់២រូប ដែលកំពុងរត់ហាត់ប្រាណតាមដងផ្លូវដូចសព្វដង ក្នុងនោះត្រូវបានគេស្គាល់ ម្នាក់គឺកីឡាករប្រដាល់ លោក ចាន់ ប៊ុនហឿន និងម្នាក់ទៀតជាកីឡាករប្រដាល់ លោក ហាប់ ខា ក្នុងរូបភាពវីដេអូ អ្នកទាំង២នាក់ រងរបួសធ្ងន់ ហើយម្នាក់បែកក្បាលហូរឈាមពេញខ្លួន ។

ក្រោយកើតហេតុ ភាគីរថយន្តក៏នៅទីតាំងកើតហេតុដូចគ្នា ខណៈជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS