ព័ត៌មានជាតិ

ក្រុមបងធំ អ្នកលេងកាំបិតបុង័តោ កាប់គ្នាដេរ ១៥ថ្នេរ សមត្ថកិច្ចបង្ក្រាបបាន ០៩នាក់

27-Aug-2024 177 views

រាជធានីភ្នំពេញ ៖ ជនសង្ស័យ០៩នាក់ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបឃាត់ខ្លួនបាន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ក្មេងទំនើង០២ក្រុមទំនាស់គ្នាប្រើកាំបិតបុ័ងតោកាប់គ្នាបណ្ដាលឲ្យភាគីម្ខាង របួសដើមដៃឆ្វេងដេរ១៥ថ្នេរ ,ប្រើដុំថ្មគប់គ្នា ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ។

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២៣:០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៩នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ក្មេងទំនើង០២ក្រុមទំនាស់គ្នាប្រើកាំបិតបុ័ងតោកាប់គ្នាបណ្ដាលឲ្យភាគីម្ខាង របួសដើមដៃឆ្វេងដេរ១៥ថ្នេរ ,ប្រើដុំថ្មគប់គ្នា និងយកមួកការពារសុវត្ថិភាពវាយគ្នាទៅវិញទៅ) ប្រព្រឹត្តនៅចំណុចមុខម៉ាត CIRCLE .K ផ្លូវលេខ២៧១ ក្រុមទី៣១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបាន្យដឹងថា ជនសង្ស័យ (ក្រុមទី១)៖

១-ឈ្មោះ ហែម សុភា ហៅ ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងតម្លើងម៉ាស៊ីនកាត់ដេរ ស្នាក់នៅបន្ទប់ជួលលេខ០០៤ ផ្លូវលេខ២៧១ ក្រុមទី៣១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (ក្នុងហេតុការ ណ៍ កាន់កាំបិតបុ័ងតោ) ។

២-ឈ្មោះ នួន លីហ័រ ហៅ ហួរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ០០៤ ផ្លូវលេខ២៧១ ក្រុមទី៣១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (ក្នុងហេតុការ ណ៍ កាន់ដុំថ្ម) ។

៣-ឈ្មោះ ភា សុខហេង ហៅ តូច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ០០៤ ផ្លូវលេខ២៧១ ក្រុមទី៣១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

៤-ឈ្មោះ កង សុផាណេត ហៅ ណេតតូច ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១០B វិទ្យាល័យ ហ៊ុន សែន តាំងគោក ស្នាក់នៅបណ្ដោះអាសន្ន បន្ទប់ជួលលេខ០០៤ ផ្លូវលេខ២៧១ ក្រុមទី៣១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

៥-ឈ្មោះ នី វ៉ាន់ដេត ហៅ ដេតតូច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ០០៤ ផ្លូវលេខ២៧១ ក្រុមទី៣១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។(ក្នុងហេតុការ ណ៍ កាន់ដុំថ្ម) ។

៦-ឈ្មោះ ស សំណាង ហៅ ណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកស្រាបៀរ ស្នាក់នៅបន្ទប់ជួលលេខ០០៤ ផ្លូវលេខ២៧១ ក្រុមទី៣១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ (ក្រុមទី២)៖

១-ឈ្មោះ រឹម និសារ ហៅ សារ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ ក្រុមទី៣១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (ក្នុងហេតុការ ណ៍ កាន់មួកការពារសុវត្ថិភាព) ។

២-ឈ្មោះ ហ៊ុល សុវណ្ណភូមិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ (ក្នុងហេតុការ ណ៍ កាន់ដុំថ្ម) ។

៣-ឈ្មោះ ឡេន សឺឡុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅបន្ទប់ម្ដុំទួលសង្កែរ ផ្លូវបេតុង សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ចំណែកវត្ថុតាងចាប់យកមាន ៖ កាំបិតបុ័ងតោដងឈើចំនួន០១ (ចាប់យកពីជនសង្ស័យឈ្មោះ ហែម សុភា ហៅ ម៉ៅ ប្រើកាប់ទៅលើគូរទំនាស់ឈ្មោះ ឡេន សឺឡុង បណ្ដាលឲ្យរបួសដើមដៃឆ្វេងដេរ១៥ថ្នេរ ) និងដុំឥដ្ឋប្រហោងចំនួន០៣ដុំ (ចាប់យកពីឈ្មោះ នី វ៉ាន់ដេត ហៅ ដេតតូច ចំនួន០២ដុំ) និងចាប់យកពីឈ្មោះ នួន លីហ័រ ហៅ ហួរ ចំនួន០១ដុំ។

បច្ចប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS