ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រីចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) និងកាន់កាប់អាវុធដោយគ្មានកាអនុញ្ញាត និង អនុវត្តន៍ដីកាបង្គាប់អោយចាប់ខ្លួន ។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៣និង០៥ នាទី ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤ នៅចំណុច ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ រួមមាន៖
១/ឈ្មោះលី តូម៉ា ( ហៅតូ) ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (មានដីកាបង្គាប់អោយចាប់ខ្លួន ០២) -/.លេខ៧៩០ ដកបចខ/២៣ ចុះថ្ងៃទី០៨/១១/២០២៣ ចេញដោយលោក ម៉ាង ណុល ចៅក្រមស៊ើបសួរនៃសាលាតំបូងខេត្តកណ្តាល)
-/.លេខ ៣៩៤ ចខ ចុះថ្ងៃទី ២៣/០៤/២០២៤ ចេញដោយលោក អាត ចន្ទ័ដារា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល (ឃាត់ខ្លួន)
២/ ឈ្មោះ ញៀន នួន ភេទស្រី អាយុ ៣៤ ឆ្នាំ មុខរបរ កម្មកានី មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ (ឃាត់ខ្លួន)
ចំណែក វត្តុតាងចាប់យករួមមាន៖
១/ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០២ កញ្ចប់តូច(ទំងន់ ០,៥៥ក្រាម)
២/សម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួន
៣/កាំភ្លើងកែឆ្នៃចំនួន០២ដើម
៤/ គ្រាប់កាំភ្លើងកែឆ្នៃចំនួន ១៣០គ្រាប់
៥/ ទូរសព្ទចំនួន០២គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ សហការជាមួយកម្លាំងជំនាញគ្រឿងញៀនអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានចុះស្រាវជ្រាវរកមុខសញ្ញា ដែលមានដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល
ពេលជិះមកដល់ចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៏ជួបប្រទះមុខសញ្ញាឈ្មោះ លី តូម៉ា(តូ)ភេទប្រុស (មានដីកាបង្គាប់ឲ្យចាប់ខ្លួន)និងឈ្មោះ ញៀន នួន ភេទស្រី កំពុងសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ក្រោមផ្ទះ របស់ខ្លួន ពេលនោះកម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ហើយសមត្ថកិច្ចបានធ្វើការឆែកឆេរនៅក្នុងបន្ទប់របស់ជនសង្សយ័ស្នាក់នៅ រកឃើញម្សៅក្រាមពណ៍សថ្លាសង្សយ៍ជាសារធាតុញៀន ចំនួន០២កញ្ចប់តូច និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន កាំភ្លើងកែឆ្នៃ០២ដើម គ្រាប់កាំភ្លើងកែឆ្នៃ១៣០គ្រាប់ ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង០២នាក់ យកមកប៉ុស្តិ៍នគរបាលកំពង់ស្វាយ ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ បានសារភាពថាថ្នាំញៀនចំនួន០២កញ្ចប់តូចខាងលើ និងកាំភ្លើងកែឆ្នៃ ពិតជារបស់ពួកខ្លួនប្រាកដមែន ចំពោះថ្នាំញៀននោះគឺខ្លួនបានទិញពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ (មិនស្គាល់ត្រកូល) ភេទប្រុស នៅចំនុចវាលខ្សាច់ សង្កាត់ចាក់អង្រែ ខណ្ឌមានជយ័ តំលៃ ៥០០០០រៀល (ប្រាំម៉ឺនរៀល) ។
បន្ទាប់ពីរសួរនាំរួច ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS