ព័ត៌មានជាតិ

រថយន្ដ ALPHARDបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវម៉ូតូPCX បុកគាបជាប់កង់ខាងមុខ ឈ្លោះគ្នាតឹងសសៃក

27-Aug-2024 233 views

រាជធានីភ្នំពេញ៖ បុរសម្នាក់បើក រថយន្ដ ALPHARD មួយគ្រឿង បើកបត់ត្រឡប់ក្រោយមិនប្រុងប្រយ័ត្ន ត្រូវបុរសម្នាក់ជិះម៉ូតូHONDA PCX បុកបណ្ដាលឲ្យម៉ូតូកៀបជាប់មួយកង់រថយន្ដ ឈ្លោះគ្នាយ៉ាងតឹងសសៃកដាក់គ្នា។

ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក នាវេលាម៉ោង ១១ យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើក រថយន្ដ ALPHARD ពាក់ ស្លាកលេខ ភ្នំពេញ 2BD-5637 បើក បត់ត្រឡប់ក្រោយមិនប្រុងប្រយ័ត្ន ត្រូវបុរសម្នាក់ ជិះម៉ូតូ HONDA PCX ពាក់ស្លាកលេខ ភ្នំពេញ 1IG-3413 ជិះ បុក បណ្ដាលឲ្យ ម៉ូតូ កៀប ជាប់ មួយ កង់ រថយន្ដ ហើយក៏មានបុរសម្នាក់ជិះតាមផ្លូវឃើញក៏ឈប់មកឈ្លោះគ្នាយ៉ាងតឹងសសៃក៏ដាក់គ្នាទៅវិញទៅមក ។

ក្រោយកើតហេតុ ភាគីទាំងសងខាង បានសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS