រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ជិះ ម៉ូតូ ក្នុង ល្បឿនលឿន ប្រញាប់ទៅយកមិត្តភក្កិចូលក្លឹប ក៏ជ្រុល ទៅបុក ជាមួយ រថយន្ដ Chevrolet ដែលបើកឆ្លងផ្លូវ បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ ។ ចំណែកអ្នករថយន្ត បានប្រញាប់បើករត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយមហាវិថីចោមចៅ (វេងស្រេង ) សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែ សីហា ឆ្នាំ ២០២៤ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះ ម៉ូតូ HONDA Dream ពាក់ស្លាកលេខ ភ្នំពេញ 1KF-2117 ជិះ ក្នុងល្បឿនលឿន ប្រញាប់ទៅយកមិត្តភក្កិ ជ្រុលទៅបុកជាមួយរថយន្ដ Chevrolet ពាក់ស្លាកលេខ ភ្នំពេញ 2V-2349 ដែលបើកឆ្លងផ្លូវ បណ្ដាលឲ្យម្ចាស់ម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ភ្លាមនោះអ្នក បើកបរ រថយន្ដរត់គេចខ្លួន បាត់ពីកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ដ និង ម៉ូតូទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ។ រីឯ សព ជន រងគ្រោះ ប្រគល់ ឲ្យ សាច់ ញាតិ យកទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS