ព័ត៌មានជាតិ

រថយន្ត២គ្រឿង ប៉ះគ្នារងការខូចខាតបន្តិចបន្តួចសោះជជែកគ្នាតឹងសសៃក ផ្អើលសមត្ថកិច្ចចុះមកជួយសម្រួល

27-Aug-2024 181 views

រាជធានីភ្នំពេញ ៖ រថយន្ត២គ្រឿង ប៉ះគ្នារងការខូចខាតបន្តិចបន្តួចសោះ តែសម្រួលគ្នាមិនត្រូវ ជជែកគ្នាតឹងសសៃក ផ្អើលអស់អ្នកដំណើរនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តព្រូសបានឲ្យដឹងថា គាត់កំពុងបើករថយន្តព្រូសពណ៌ក្រហម​ ពាក់ស្លាកលេខ ភ្នំពេញ 2BT 2415 តាមបណ្តោយផ្លូវខាងលើ ពេលនោះក៏មានរថយន្ត Toyota TUNDRA មួយគ្រឿង ដែលពាក់ស្លាក់លេខ ត្បូងឃ្មុំ 2B 3303 មួយគ្រឿងទៀត បើកមកប៉ះចំហៀងគូទរថយន្តគាត់ពីក្រោយ​បណ្តាលឲ្យបែកស្តុប និងរងការខូចខាតកាងរថយន្ត ក្រោយមកគាត់ក៏ទារសំណង ៤០ដុល្លារ តែភាគីរថយន្តពណ៌ស សុំសងតែ៥ម៉ឺនរៀល ក៏ជជែកគ្នាតឹងសសៃកតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ ជួយសម្រួលដល់ភាគីទាំងសងខាង ឲ្យចរចារគ្នាសងសំណងដោះស្រាយបញ្ចប់រឿងនៅទីតាំងកើតហេតុតែម្តង ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS