ខេត្តតាកែវ ៖ ព្រះវិហារវត្តផ្ចឹកជ្រុំ ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ភ្លាមៗលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងការិយាល័យបង្ការពន្លត់អគ្គីភ័យ សហការជាមួយអធិករដ្ឋានស្រុកទ្រាំង បាទី ត្រាំកក់ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន០៥គ្រឿង ចុះអន្តរាគន៍ ជួយពន្លត់អគ្គីភ័យ ឆេះព្រះវិហារវត្តផ្ចឹកជ្រុំ ស្ថិតក្នុងភូមិចានទៀប ឃុំសំរោង ស្រុកត្រាំកក់ ប្រើប្រាស់អស់ទឹក០៨រថយន្ត ទើបគ្រប់គ្រងស្ថានការបាន។
ចំណែកមូលហេតុ មកពីព្រះសង្ឃដុតទានក្នុងវិហារ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS