រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានគិតខ្លីធ្វើអត្តឃាត លោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ លិចចូលទឹក រួចអណ្តែតវិញ មើលដូចទម្រាំស្លាប់ដូចពិបាកពេក ក៏ស្រវ៉េស្រវ៉ាហែលទឹក ទាំងត្រដាប ត្រដួស មកដល់ច្រាំងរហូតអស់ខ្យល់ ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះ ទាញឡើងមកលើគោកវិញ។
ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីយុវជនម្នាក់ជាមិត្តភក្តិបានឲ្យដឹងថា យុវជនដែលលោតទឹកសម្លាប់ខ្លួននេះ ខូចចិត្តរឿងស្នេហាជួបមនុស្សមិនស្មោះ ក៏ឲ្យខ្លួនដឹកដើរលេង លុះដល់លើស្ពានជ្រោយចង្វារ ក៏ហក់ពីលើម៉ូតូ លោតចូលទឹកទន្លេតែម្តង ដើម្បីសម្លាប់ខ្លួន លិចចូលទឹក រួចអណ្តែតវិញ មើលដូចទម្រាំស្លាប់ដូចពិបាកពេក ក៏ស្រវ៉េស្រវ៉ាហែលទឹក ទាំងត្រដាប ត្រដួស មកដល់ច្រាំងរហូតអស់ខ្យល់ ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះ ទាញឡើងមកលើគោកវិញ នាំយកទៅប៉ុស្តិ៍ ដើម្បីសាកសួរ និងអប់រំណែនាំ កុំឲ្យគិតខ្លីបែបនេះបន្តទៀត ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS