ព័ត៌មានជាតិ

ក្រោយពី VITHEY NEWSផ្សាយអំពីករណីហិង្សារកូនវាយធ្វើបាបម្តាយរួចមក ពេលនេះសមត្ថកិច្ចចាប់ឃាត់ខ្លួនកូនចិត្តខ្មៅនោះហើយ

23-Aug-2024 227 views

រាជធានីភ្នំពេញ ៖ ក្រោយពី VITHEY NEWS បានផ្សាយអំពីករណីហិង្សារកូនវាយធ្វើបាបម្តាយរួចមក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាកូន ពាក់ព័ន្ធករណីប្រើអំ ..ពើ ហិ ..ង្សា ក្នុងគ្រួសារវាយធ្វើបាបម្តាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។ នេះបើយោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៤រសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំ ..ពើ ហិ ..ង្សា ក្នុងគ្រួសារ ទៅលើស្ត្រីជាម្តាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅត្រង់ចំណុចក្នុងផ្ទះលេខ១៥អឺ០ហ្សិត ផ្លូវលេខ១៦៦ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ យាន ចំណាន ភេទប្រុស ជនជាតិខ្មែរ មុខរបរមកនពិតប្រាកដ ស្នាក់នៅផ្ទះ១៥អឺ០ហ្សិត ផ្លូវលេខ១៦៦ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS