ខេត្តព្រះវិហារ ៖ ប្រពន្ធអូនលំបាកហើយ .. ស្ត្រីចំនួន១០នាក់ ប្រជុំគ្នាលេងបៀរដែលជាល្បែងស៊ីសងខុសច្បាប់ ត្រូវសមត្ថកិច្ចចុះបង្ក្រាប ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបនេះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានជម្រុញ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាពិសេសផ្តោតទៅលើល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅចំណុចទី២ នៃលក្ខណសម្បតិ្ត ៧យ៉ាងរបស់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។
តួយ៉ាងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៤ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង ចុះធ្វើការបង្ក្រាប ករណី ចាត់ចែង និង បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ( បៀ ) ចំនួន ០១ លើក ក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ឃាត់ខ្លួនបានមុខសញ្ញា ចំនួន ១០នាក់។ ដកហូតបានសម្ភារវត្ថុតាងរួមមាន : បៀ ចំនួន ០៥ ហ៊ូរ , កំរាល ចំនួន ០២ , កាបូបស្ពាយ ចំនួន ០៣ , ទូរស័ព្ទដៃ ចំនួន ០៦ គ្រឿង , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០៥ , ប័ណ្ណសម្គាល់យានយន្ត ចំនួន ០១ និង សម្ភារៈបម្រើល្បែងមួយចំនួនទៀត ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS