ព័ត៌មានជាតិ

ចាប់ខ្លួនប្រុសស្រី២នាក់ ខណៈចម្លើយសារភាព ទិញគ្រឿងញៀនម្តងៗជាង១លានរៀល យកមកបំបែកជាកញ្ចប់តូចៗលក់បន្តយ៉ាងសកម្ម និងធ្លាប់ទិញ១០ដងមកហើយ!

21-Aug-2024 304 views

ខេត្តកណ្តាល៖ សមត្ថកិច្ចស្រុកកៀនស្វាយ ដឹកនាំដោយលោក ព្រំ សំណាង អធិការស្រុកកៀនស្វាយផ្ទាល់ បង្ក្រាបបាន ជនសង្ស័យប្រុសស្រី២នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ទិញម្តងៗ ជាង១លានរៀល យកមកបំបែកជាកញ្ចប់តូចៗលក់បន្តយ៉ាងសកម្ម ខណៈចម្លើយសារភាព ធ្លាប់ទិញពីឈ្មួលខាងលើ ១០ដងមកហើយ!

ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទីថ្ងៃទី ១៩ ខែសីហា ២០២៤ ក្នុងភូមិសំរោងក្អែរ ឃុំសំរោង ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន ០២នាក់ រួមមាន ៖ ១- ឈ្មោះ ស្វាយ គីណាល់ ភេទប្រុស អាយុ ២៨ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) ។

២- ឈ្មោះ អាប់ ឌុលស្រីនាថ(ហៅម៉ី) ភេទស្រី អាយុ ១៩ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) ។

ក្នុងនោះ វត្ថុតាងចាប់យករួមមាន៖

១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០២ កញ្ចប់(តូច០១ ធំ០១) (ទំងន់ ៦,៥៩ក្រាម)

២/ សម្ភារៈប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន

៣/ ទូរសព្ទ័ចំនួន៥គ្រឿង

៤/ ស្លាកលេខម៉ូតូចំនួន០១

៥/ ដាវកែឆ្នៃចំនួន០២

៦/ កាំភ្លើងកែឆ្នៃ០២ដើម។

មុននឹងឈានដល់ការបង្ក្រាបនេះ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកលើកដែក បានដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅចំណុច ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ហើយបានឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់ ឈ្មោះ ថន ថៃសេង (ទ្រី) និងឈ្មោះ អ៊ុំ សុម៉ាឡៃ ហើយបានឆែកឆេររកឃើញ ម្សៅក្រាមពណ៍សថ្លាសង្សយ័ជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០៦កញ្ចប់ធំ រួចកម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួននាំទៅ ការិយាលយ័ជំនាញខេត្ត ដើម្បីធ្វើកាសាកសួរបន្ត ។

ក្រោយបានចំលើយសារភាព របស់ឈ្មោះ ថន ថៃសេង(ទ្រី) ពាក់ពន្ធ័និងឈ្មោះ ស្វាយ គីណាល់ ភេទប្រុស និង ឈ្មោះ អាប់ ឌុលស្រីនាថ (ម៉ី)ភេទស្រី រួច លុះដល់ថ្ងៃទី ១៩ ខៃសីហា ឆ្នាំ២០២៤ វេលាម៉ោង ១១:៣០នាទី កម្លាំងការិយាលយ័ជំនាញខេត្ត សហការជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ និង ប៉ុស្តិ៍សំរោងធំ ដឹកនាំដោយលោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបន្តនិតិវិធី ចុះមកដល់ចំនុចផ្ទះរបស់ឈ្មោះ ស្វាយ គីណាល់ ភេទប្រុស ស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ បានធ្វើការឃាត់ខ្លួន ឈ្មោះ ស្វាយ គីណាល់ ភេទប្រុស និងឈ្មោះ អាប់ ឌុលស្រីនាថ(ម៉ី) ភេទស្រី ហើយសមត្ថកិច្ចបានឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន០២កញ្ចប់(តូច០១ ធំ០១) និងសម្ភារៈវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន យកមកផ្នែកប្រឆាំងគ្រឿងដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ បានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចប់(តូច០១ ធំ០១)នេះ ជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពី ឈ្មោះ ជា ពិសិដ្ឋ(ហៅមុំ) ភេទប្រុស អាយុ ប្រហែល ៣៤ឆ្នាំ មានទីលំនៅ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ភ្នំពេញ តំលៃ ១.២០០.០០០ រៀល (មួយលានពីរសែនរៀល) ដើម្បីទុកលក់បន្ត ហើយនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៣:០៥នាទី ឈ្មោះ អាប់ ឌុលស្រីនាថ(ម៉ី) ភេទស្រី បានផ្ញើរលុយទៅអោយឈ្មោះ ជា ពិសិដ្ឋ (មុំ) ចំនួន ៨០០០០០រៀល(ប៉ែតសិបម៉ឺនរៀល) ដើម្បីទិញថ្នាំញៀនបន្ថែមទៀត ចំនួន១ជ្រុង តំលៃ ១២០០០០០រៀល (មួយលានពីរសែនរៀល) តែឈ្មោះ អាប់ ឌុលស្រីនាថ (ឞ៉ី) ភេទស្រី ជំពាក់ ៤០០០០០រៀល(សែសិបម៉ឺនរៀល) សិន ហើយឈ្មោះ អាប់ ឌុលស្រីនាថ(ម៉ី) ក៍មិនបានដឹងថា ឈ្មោះ ជា ពិសិស្ឋ(មុំ) ផ្ញើរថ្នាំញៀនតាមរយះឈ្មោះ ថន ថៃសេង(ទ្រី)ដែរ ។កន្លងមក ឈ្មោះ អាប់ ឌុលស្រីនាថ(ឞ៉ី) ធ្លាប់ទៅទិញថ្នាំញៀនពីឈ្មោះ ជា ពិសិដ្ឋ (មុំ) ចំនួន១០ដងមកហើយ ដោយទិញក្នុងមួយដងៗ ១២០០០០០រៀល (មួយលានពីរសែនរៀល) ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS