រាជធានីភ្នំពេញ ៖ ឆេះឡធ្វើនំ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់សមត្ថកិច្ចជំនាញ រួមមានទាំងវត្តមានរបស់លោកអភិបាលខណ្ឌសែនសុខ បានចុះមកអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង ០៣ និង ១៥ នាទីទាបភ្លឺថ្ងៃ២១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចឃ្លាំងផលិតនំ ស្ថិតនៅភូមិ សំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យនេះបណ្តាលមកពីមូលហេតុឆេះឡធ្វើនំ បណ្តាលឱ្យឆាបឆេះសំណង់ថ្ម ទំហំ ៥០ x ១០០ ម៉ែត្រ និងបានបណ្តាលឲ្យខូចខាតសម្ភាៈរួមមាន៖ ខូចឡដុតនំចំនួន៤ ឆេះឡចំហុយនំចំនួន ២ នឹងសម្ភាៈមួយចំនួនពុំមានឆេះដល់ផ្ទះអ្នកក្បែរជិតខាងឡើយ ។ អគ្គិភ័យនេះមិនបណ្តាលឱ្យមានមនុស្សរបួសមនុស្សឡើយ រហូតរលត់ទៅវិញ នៅវេលាម៉ោង ០៥ និង១៥នាទី ទៀបភ្លឺ នាថ្ងៃខែឆ្នាំ ដដែល ដោយប្រើប្រាស់រថយន្តការិយាល័យបង្ការ សង្គ្រោះ និងពន្លត់អគ្គិភ័យចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS