រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូជូនប្រពន្ធមកដើរលេង និងហូបអីនៅម្តុំអូតែលសុខា ផឹកស្រវឹង កើតជាភ្លើងប្រច័ណ្ឌទៅលើប្រពន្ធ លុះត្រឡប់ទៅវិញ ខណៈកំពុងឆ្លងដរជិតផុតទៅហើយ ស្រាប់តែលោតទម្លាក់ខ្លួនចូលទៅក្នុងទឹក លិចបាត់ឈឹង អស់រយៈពេល ២ យប់៣ថ្ងៃ ពេលនេះរកឃើញសពហើយ នៅព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០២៤នេះ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បើតាមបញ្ជាក់ពីបងស្រីជាប្រពន្ធរបស់សពបុរសខាងលើ បានរៀបរាប់ថា គាត់និងប្តីបានរួមរស់ជាមួយគ្នា មានកូនម្នាក់ ក្នុងបន្ទុកគ្រួសារ លុះមុនកើតហេតុ ៣ថ្ងៃមុន ប្តីរបស់គាត់ បានជិះម៉ូតូជូនប្រពន្ធមកដើរលេង និងហូបអីនៅម្តុំអូតែលសុខា និងបានផឹកស្រវឹង រួចកើតជាភ្លើងប្រច័ណ្ឌទៅលើគាត់ជាប្រពន្ធ លុះត្រឡប់ទៅវិញ ខណៈកំពុងឆ្លងដរជិតផុតទៅហើយ ស្រាប់តែប្តីរបស់គាត់ បានលោតទម្លាក់ខ្លួនពីលើដរ ចូលទៅក្នុងទឹកទន្លេ លិចបាត់ឈឹង អស់រយៈពេល ២ យប់៣ថ្ងៃ រហូតមកទល់ព្រឹកនេះ ទើបរកឃើញសាកសព ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមទាំងនគរបាលជំនាញផ្នែកកោលស្យវិច័យ បានចុះស្រង់សាកសពឡើងមកលើគោក ធ្វើការពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់ បញ្ជាក់ថា សពពិតជាស្លាប់ដោយសារលង់ទឹកពិតមែន និងប្រគល់ឲ្យប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS