ខេត្តតាកែវ៖ ក្រោយឃើញផេកផ្លូវការរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តតាកែវ បានបង្ហោះថា « ព័ត៌មានបឋម! សង្ស័យពុលស្រាថ្នាំ ផឹកគ្នា ៦នាក់ ស្លា.ប់ ៣នាក់ នៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤» រួចមក មន្រ្តីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តតាកែវ សហកាជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អធិការស្រុកទ្រាំង និងប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំស្រង៉ែ បានចុះទៅសាកសួរពត៌មានលម្អិត និងយកសំណាកគំរូ (ស្រាថ្នាំ) ក្នុងករណីសង្ស័យពុលស្រាថ្នាំ ក្នុងភូមិខាងលើ ។
ក្នុងនោះ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានបង្ហោះឲ្យបានដឹងថា នាព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មានកាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ថាមានករណីពុលស្រាថ្នាំ មន្រ្តីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តតាកែវ សហកាជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អធិការស្រុកទ្រាំង និងប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំស្រង៉ែ បានចុះទៅសាកសួរពត៌មានលម្អិត និងយកសំណាកគំរូ (ស្រាថ្នាំ) ក្នុងករណីសង្ស័យពុលស្រាថ្នាំ ដែលស្ថិតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានបញ្ជាក់ថា ករណីពុលស្រាស ស្រាថ្នាំ តែងតែកើតមានជាយថាហេតុ បើទោះបីជាមន្រ្តីជំនាញពាក់ព័ន្ធធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ដល់បងប្អូនជាម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងអាជីវករលក់ស្រាស-ស្រាថ្នាំយ៉ាងណាក៏ដោយ។
កន្លងមក អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្ល «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព នៅតាមបណ្ដាខេត្តគោលដៅចំនួន៦ រួមមាន៖ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត ដោយធ្វើការអញ្ជើញម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងអាជីវករលក់ស្រាស-ស្រាថ្នាំ ក្នុងខេត្តចូលរួមផងដែរ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS