ព័ត៌មានជាតិ

ជនដៃដល់ម្នាក់ ផឹកស៊ីទាស់សម្តីគ្នា សមត្ថកិច្ចចុះទៅសម្រួល បែរជាទាញពូថៅ កាប់ប្រហារលើសមត្ថកិច្ចប៉ុស្តិ៍២នាក់ របួសធ្ងន់ធ្ងរ !!!

20-Aug-2024 333 views

ខេត្ដព្រះសីហនុ ៖ ជនដៃដល់ម្នាក់ ត្រូវសមត្ថកិច្ចព័ទ្ធចាប់ខ្លួនបាន ក្រោយមានជម្លោះក្នុងភូមិ សមត្ថកិច្ចប៉ុស្តិឃុំអូរឧកញ៉ាហេង ចូលទៅសម្របសម្រួល បែរជាទាញពូថៅ កាប់ប្រហារលើសមត្ថកិច្ច ចំ២នាក់ បណ្តាលឲ្យរបួសធ្ងន់ធ្ងរទាំង២នាក់ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចកោះគ្រួស ស្ថិតនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហុន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ង៉ែត គីម ភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្រុកកំណើតខេត្តកំពតបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ ឃុំ កើតហេតុ។

ចំណែកជនរងគ្រោះ ដែលជាសមត្ថកិច្ចនគរបាលទាំង០២រូប រួមមាន ៖

១.ឈ្មោះ កង សុភាព ភេទប្រុស អាយុ៥៤ឆ្នាំ។

២.ឈ្មោះ ជីប ចាន់ធីម ភេទប្រុសអាយុ៥៥ឆ្នាំ។

អ្នកទាំង០២នាក់ ជានគរបាលនៅប៉ុស្តិ៍អូរឧកញ៉ាហេង រងរបួសធ្ងន់ធ្ងរទាំង២នាក់ បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាទៀតថា មុនពេលកើតហេតុ ជនសង្ស័យរូបនេះ បានផឹកស៊ីហើយទាស់សម្តីគ្នា ពេលនោះ ក៏មានកម្លាំងសមត្ថកិច្ចចុះមកសម្របសម្រួល បែរជាជនសង្ស័យរូបមិនស្តាប់ មិនខ្លាច ថែមទាំងទាញពូថៅ កាប់ប្រហារ មកលើសមត្ថកិច្ចនគរបាលទាំង២នាក់ បណ្តាលឲ្យរបួសធ្ងន់ធ្ងរ តែម្តង។

ក្រោយកើតហេតុគេឃើញ លោកអភិបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ចុះសួរទុក្ខ ជុំវិញការជួយសង្គ្រោះសមត្ថកិច្ចនគរបាលដែលរងគ្រោះផងដែរ ។ ចំណែកជនសង្ស័យជាជនដៃដល់ ត្រូវសមត្ថកិច្ច កសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS