ព័ត៌មានជាតិ

កូនចិត្តខ្មៅតរិច្ឆាន វាយម្តាយដែលជាអ្នកមានគុណស្ទើរតែជារៀងរាល់ថ្ងៃ ឲ្យតែទារលុយមិនបាន ទាំងគាត់ឈឺលក់ដូរមិនដាច់

20-Aug-2024 323 views

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ខណៈកូនចិត្តខ្មៅ តរិច្ឆាន វាយម្តាយដែលជាអ្នកមានគុណ ខំបង្កើតមកឈាមទាំងថ្លុក ស្ទើរតែជារៀងរាល់ថ្ងៃ ធ្វើឲ្យម្តាយទឹកភ្នែកគ្មានលោះមួយថ្ងៃ វាយរួចក៏ប្រញាប់គេចខ្លួនទៅបាត់ ទុកឲ្យម្តាយរស់នៅទាំងការភិតភ័យរាល់ថ្ងៃ ។

ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង៥និង៣០នាទីល្ងាច​ ថ្ងៃទី ១៩ ខែសីហា​ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ១សង្កាត់ អូឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកមីងជាម្តាយ បានឲ្យដឹងថា កូនរបស់គាត់ តែងតែវាយធ្វើបាបគាត់ជារៀងរាល់ថ្ងៃ ឲ្យតែមកទារលុយគាត់មិនបាន ជាក់ស្តែងថ្ងៃនេះ កូនរបស់គាត់បានវាយច្របាច់កគាត់ ថែមទាំងយកដុំថ្មគប់គាត់ទៀត គាត់ចំណាស់នេះទៅហើយ មានលុយឯណា ខំបង្កើតកូនមកឈាមទាំងថ្លុក បែរជាត្រូវកូន វាយស្ទើរតែជារៀងរាល់ថ្ងៃ រស់នៅរងទុក្ខបែបនេះទៅវិញ លក់ដូរក៏មិនសូវដាច់ ថ្ងៃខ្លះលក់បានតែ ១៦០០០ រៀល ត្រូវបានវាយយកទៅអស់ទៀត គាត់ក៏ឈឺលក់ដូរមិនកើត គាត់ក៏ធ្លាប់ប្តឹងសមត្ថកិច្ចដែរ តែសមត្ថកិច្ចលែងមកវិញដដែល និងបន្ទោសគាត់ជាម្តាយថា ចិញ្ចឹមកូនឈឺ មិនគិតយកកូនទៅពេទ្យ គិតតែមកប្តឹងប៉ូលិសទៅវិញ ។ ទាំងនេះជាការលើកឡើងរបស់អ្នកមីងជាម្តាយ សង្ឃឹមថា នឹងមានចំណាត់ការណាមួយ ដែលល្អចំពោះអ្នកមីងផងចុះ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS