រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជាកម្មករសំណង់ ជិះម៉ូតូទៅទិញម្ហូប ត្រូវបានរថយន្ដ TOYOTA Prius មិនចាំស្លាកលេខ បុកផ្ដាច់ជីវិត ស្លាប់ក្នុងថ្លុកឈាម រួចបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវបេតុង៤១០K សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ វេលាម៉ោង ៩យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា មុនពេលកើត គេបានឃើញបុរសម្នាក់ ជាកម្មករសំណង់ ជិះម៉ូតូ HONDA Dream ពាក់ ស្លាក លេខ កំពង់ធំ 1K-8531 ទៅទិញម្ហូប លុះដល់ចំណុចកើតហេតុ ក៏បានត្រូវរថយន្ដ TOYOTA Prius មិន ចាំ ស្លាក លេខ បើកបុកផ្ដាច់ជិវិតបណ្ដាលអោយដេកស្លាប់ ក្នុងថ្លុកឈាមហើយ រួច រថយន្ដនោះបានបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក បើកការស្រាវជ្រាវរករថយន្តបង្ក ដើម្បីចូលខ្លួនដោះស្រាយគ្នាពេលក្រោយតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS