ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យ២នាក់ មុខសញ្ញាលក់គ្រឿងញៀនយ៉ាងសកម្ម និងមានដីកាបង្គាប់ឲ្យចាប់ខ្លួន រហូតដល់ទៅ២ !

20-Aug-2024 245 views

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ ធ្វើការចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) និង អនុវត្តន៍ដីកាបង្គាប់អោយចាប់ខ្លួន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ១ និង៣០ នាទីរសៀល នៅចំណុចភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ រួមមាន ៖

១/ឈ្មោះស៊ឹម កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (មានដីកាបង្គាប់អោយចាប់ខ្លួន ចំនួន០២ រួមមាន /.លេខ៧៨១/២៣ ចុះថ្ងៃទី០៧/១១/២០២៣ ចេញដោយលោក មៀច សិទ្ធិការ្យជេស៊ីការ្យចៅក្រមស៊ើបសួរនៃសាលាតំបូងខេត្តកណ្តាល)

-/.លេខ ៣៧០ ចខ ចុះថ្ងៃទី ២២/០៤/២០២៤ ចេញដោយលោក ថៃ ថេង ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម)។

២/ ឈ្មោះ គង់ រីណា ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនពិតប្រាដក មានទីលំនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ (មានសារធាតុញៀនក្នុងទឹកនោម)

ក្នុងនោះ វត្តុតាងចាប់យករួមមាន ៖

១/ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០១ កញ្ចប់តូច(ទំងន់ ០,២១ក្រាម)

២/សម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួន។

មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ សហការជាមួយកម្លាំងជំនាញគ្រឿងញៀនអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និងកម្លាំងជំនាញការិយាលយ័ខេត្ត បានចុះស្រាវជ្រាវរកមុខសញ្ញាដែលមានដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល

ពេលជិះមកដល់ចំណុចភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៍ជួបប្រទះមុខសញ្ញាឈ្មោះ ស៊ឹម កុសល ភេទប្រុស (មានដីកាបង្គាប់ឲ្យចាប់ខ្លួន)និងឈ្មោះ គង់ រីណា ភេទប្រុស កំពុងសម្ងំលាក់ខ្លួននៅក្នុងព្រៃប្រឡាយប្រាំរយ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ហើយសមត្ថកិច្ចបានធ្វើការឆែកឆេរនៅក្នុងរោងរបស់ជនសង្សយ័ស្នាក់នៅ រកឃើញម្សៅក្រាមពណ៍សថ្លាសង្សយ៍ជាសារធាតុញៀន ចំនួន០១កញ្ចប់តូច និងសម្ភារះប្រើប្រាស់ថ្នាំញៀនមួយចំនួន ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង០២យកមកផ្នែកប្រឆាំងគ្រឿងញៀនស្រុក ដើម្បីធ្វើការសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ បានសារភាពថាថ្នាំញៀនចំនួន០១កញ្ចប់តូចខាងលើ ពិតជារបស់ពួកខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ (មិនស្គាល់ត្រកូល) ភេទប្រុស ចំនួន០១កញ្ចប់ តំលៃ ១០០០០០រៀល (ដប់ម៉ឺនរៀល) ដើម្បីមករំលែកជាកញ្ចប់តូចៗ ទុកលក់បន្ត បន្ទាប់ពីរសួរនាំរួច ជនសង្ស័យទាំងពីនាក់រួមទាំងវត្ថុតាងចាត់ការទៅតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS