ព័ត៌មានជាតិ

ចប់! ក្រសួងសុខាភិបាល សម្រេចបិទ ឃ្លីនិកកែសម្ផស្ស របស់លោក សែម រតនា ចំនួន៦ទីតាំង មានទាំងភ្នំពេញនឹងខេត្ត!!!

19-Aug-2024 735 views

យោងតាមផេកផ្លូវការរបស់ ក្រសួងសុខាភិបាល បានបង្ហោះនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឲ្យបានដឹងថា ក្រសួងសុខាភិបាល សេចក្តីសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្ស ចំនួន៦ទីតាំង របស់លោក សែម រតនា ដែលជាបុគ្គលល្បីមួយរូបក្នុងបណ្តាញសង្គម ដោយសារគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយចែកចាយ និងលក់ឱសថ និងផលិតផលគ្មានបញ្ចិកាពីក្រសួងសុខាភិបាល ។

ក្នុងនោះរួមមាន ៖

-បិទទីតាំងផ្តល់សេវាថែរក្សាសម្ផស្ស ឌីអ ប្រឺហ្វេសិនណល របស់លោកសែម រតនា នៅក្រុងបាត់ដំបង , ក្រុងតាខ្មៅ , សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន , សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប , ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ , ក្រុងកំពង់ចាម ខេត្តកំពង់ចាម ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS