ព័ត៌មានជាតិ

យប់ថ្ងៃសែនក្បាលទឹក! ផ្ទះប្រជាពលរដ្ឋ ០៣ខ្នង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

19-Aug-2024 258 views

ខេត្តត្បូងឃ្មុំ ៖ យប់ថ្ងៃសែនក្បាលទឹក អគ្គិភ័យបានឆាបឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ សរុចបចំនួន៣ខ្នង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅឃុំមាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ភ្លាមៗ សមត្ថកិច្ចជំនាញពាក់ព័ន្ធជាច្រើន បានចុះទៅជួយអន្តរាគមន៍បាញ់ពន្លត់ ។ ក្នុងហេតុការណ៍នេះក៏បានបណ្តាលឲ្យម្នាក់សន្លប់ ព្រោះស្លុត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ។

ចំណែកផ្ទះដែលឆាបឆេះទាំង៣ខ្នងរួមមាន ៖ ទី១មានទំហំ ៨គុណនឹង ១២ម៉ែត្រខូចខាតទាំងស្រុង , ទី២មានទំហំ ដូចគ្នា ខូចខាតទាំងស្រុង និងទី៣ មានទំហំ ៦ម៉ែត្រ គុណនឹង៩ម៉ែត្រ ខូចខាតអស់ទាំងស្រុង ប្រើប្រាស់ទឹកអស់ចំនួន ១៨ឡាន រួមមាន ៖

១.​រថយន្ត​អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​អូ​រាំង​ឪ ០១​គ្រឿង ។

២.​រថយន្ត​អគ្គី​ភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​ស៊ី​ធរ​កណ្តាល ,​ស្រុក​ក​ញ្ចៀ​ច ខេត្តព្រៃវែង ចំនួន ០២​គ្រឿង

៣.​រថយន្ត​អគ្គី​ភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះសូទិន ខេត្តកំពង់ចាម ០១​គ្រឿង

៤.​រថយន្ត​អគ្គី​ភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ០១​គ្រឿង

៥.​រថយន្ត​អគ្គី​ភ័យ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង ០១​គ្រឿង

៦.​រថយន្ត​អគ្គី​ភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ចំនួន ០២​គ្រឿង រហូតរលត់ទៅវិញនៅវេលាម៉ោង ៧និង៤៥​នាទីយប់ ថ្ងៃដដែល បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS