ព័ត៌មានជាតិ

ពុទ្ធោ! រោងបុណ្យមួយ ទង់ក្រពើរ៦ មឈូស៦ដាក់ទន្ទឹមគ្នា ខណៈមួយគ្រួសារជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ ស្លាប់០៦នាក់ទៀត ម្នាក់ទៀតរបួសធ្ងន់

19-Aug-2024 417 views

ខេត្តព្រះសីហនុ ៖ ពិតជារន្ធត់ណាស់លោកអើយ មួយគ្រួសារ ស្លាប់០៦នាក់ទៀត ម្នាក់ទៀតរបួសធ្ងន់ ខណៈនាំគ្នាបើករថយន្តម៉ាកហាយឡែនឌ័រ ទៅលេងខេត្តកំពង់ចាម ជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្តកុងតឺន័រ លើផ្លូវជាតិលេខ៤ ពេញទំហឹង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ តាមផ្លូវជាតិលេខ៤ ក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា​ ភាគីរថយន្ដហាយឡែនឌ័រ បើកបរក្នុងទិសដៅពីរាជធានីភំ្នពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ អេ សុងហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ និងអ្នករួមដំណើរចំនួន០៦នាក់ទៀត រួមមាន ៖

១.ឈ្មោះ អេ ឡៃស៊ីម ភេទស្រី អាយុ៣៣ឆ្នាំ (ត្រូវជាបងស្រីបង្កើតអ្នកបើកបរ និងត្រូវជាប្រពន្ធឈ្មោះ ហេង សុខលាង និងមានកូនស្រី០២នាក់ឈ្មោះ ចឹង មួយឆេង និងឈ្មោះ ចឹង មួយឡា)

២.ឈ្មោះ ហេង សុខលាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរស្មៀន (ត្រូវជាបងថ្លៃអ្នកបើកបរ)

៣.ឈ្មោះ ចឹង មួយឆេង ក្មេ ងស្រី (ត្រូវជាក្មួយអ្នកបើកបរ)

៤.ឈ្មោះ ចឹង មួយឡា ក្មេ ងស្រី (ត្រូវជាក្មួយអ្នកបើកបរ)

៥.ឈ្មោះ អេ ឡៃស៊ន់ ភេទស្រី អាយុ២២ឆ្នាំ (ត្រូវជាប្អូនស្រីបង្កើតអ្នកបើកបរ)

៦.ឈ្មោះ ប៉ាង សុខ ភេទស្រី អាយុ៦៨ឆ្នាំ (ត្រូវជាមីងបង្កើតអ្នកបើកបរ)

អ្នកទាំង០៧មានទីលំនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច ក៏បានបុកគ្នាជាមួយរថយន្ដកុងតឺនរ័ ម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-1 53 4 និងសណ្តោងរ៉ឺម៉កផ្លាកលេខ ភ្នំពេញ 4A-0 01 2 ដែលមានទិសដៅផ្ទុយគ្នា (អ្នកបើកបររត់គេច មិនទាន់ស្គាល់អត្តសញ្ញាណ ) បានបុកចំពីខាងមុខតែម្ដង បណ្តាលឲ្យស្លាប់ចំនួន០៦នាក់ និងរបួ សធ្ងន់០១នាក់រួមមាន ៖

១.ឈ្មោះ អេ សុងហេង ភេទប្រុស អ្នកបើកបររថយន្ដ (រងរបួ សធ្ងន់)

២.ឈ្មោះ អេ ឡៃស៊ីម ភេទស្រី (ស្លា.ប់នៅកន្លែងកើតហេតុ)

៣.ឈ្មោះ ហេង សុខលាង ភេទប្រុស (ស្លា.ប់នៅកន្លែងកើតហេតុ)

៤.ឈ្មោះ ចឹង មួយឡា ភេទស្រី (ស្លា.ប់នៅកន្លែងកើតហេតុ)

៥.ឈ្មោះ អេ ឡៃស៊ន់ ភេទស្រី (ស្លា.ប់នៅកន្លែងកើតហេតុ)

៦.ឈ្មោះ ប៉ាង សុខ ភេទស្រី (ស្លា.ប់នៅកន្លែងកើតហេតុ)

៧.ឈ្មោះ ចឹង មួយឆេង ភេទស្រី (រងរបួសធ្ងន់ រួចបានស្លា.ប់នៅមន្ទីរពេទ្យ) ។

ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ សូមចូលរួមរំលែកទុក្ខផង ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS