រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត MG បើកក្នុងស្ថានភាពស្រវឹង បុករបាំងថ្មចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលរងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវព្រះនរោត្តម មុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង ១១យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា មុនពេលកើត ហើយគេបានឃើញបុរសម្នាក់ បើករថយន្ត MG ពាក់ស្លាកលេខភ្នំពេញ 2BJ-6381 បើកតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងត្រូវទិសដៅពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ រថយន្ដក៏បើកក្នុងស្ថានភាពស្រវឹង ទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលរងការខូចខាត ភ្លាមនោះសមត្ថកិច្ចបានធ្វើការឃាត់នាក់បើកបរយកទៅប៉ុស្ដិ៍ដើម្បីធ្វើតាមនិតិវិធី។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS