រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ខណៈព្រះសង្ឃមួយអង្គ បានយកកន្ត្រៃ ចាក់ទៅលើនារីម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ដេកស្តូកស្តឹងក្នុងថ្លុកឈាម រួចប្រញាប់គេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ស្ថិតនៅចំណុចក្នុងបរិវេណ វត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បឋមនៅទីតាំងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះ និងព្រះសង្ឃដែលជាជនដៃដល់ខាងលើ ជាអ្នកស្គាល់គ្នា លុះដល់ថ្ងៃកើតហេតុ គេមិនដឹងថា បុគ្គលទាំង២មានបញ្ហាអ្វីនោះទេ ស្រាប់តែសង្ឃខាងលើ បានចាក់ទៅលើនារីរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ ដេកស្តូកស្តឹងក្នុងថ្លុកឈាម រួចប្រញាប់គេចខ្លួនបាត់តែម្តង បន្សល់ទុកម៉ូតូធូដេពណ៌ក្រហម និងស្បែកជើងជនរងគ្រោះ១គូ នៅទីតាំងកើតហេតុ ។
ភ្លាមៗគេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ និងនគរបាលខណ្ឌចំការមន ចុះមកដល់ទីតាំងកើតហេតុ និងកំពុងតាមចាប់ សង្ឃខាងលើ ព័ត៌មានលម្អិតយ៉ាងណានោះ យើងនឹងUpdateជូនបន្ត ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS