ព័ត៌មានជាតិ

បុរសម្នាក់របួសធ្ងន់រហូតស្លាប់ ខណៈបើករថយន្តព្រូស ទៅបុកពីក្រោយរថយន្តដឹកខ្សាច់ពេញទំហឹង ខ្ទេចរថយន្តស្ទើរទាំងស្រុង

17-Aug-2024 241 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ស្លាប់​ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយបើករថយន្តព្រូស ទៅបុកពីក្រោយរថយន្តដឹកខ្សាច់ ពេញទំហឹង ខ្ទេចរថយន្តស្ទើរទាំងស្រុង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃ ទី ១៦ ខែសីហា ឆ្នាំ ២០២៤ លើស្ពានព្រែកព្នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត ព្រូស ពាក់ស្លាកលេខ កណ្ដាល 2B-2572 បើកឡើងស្ពានព្រែកព្នៅ ក្នុងទិសដៅពីកើតមកលិច មកដល់កន្លែងកើតហេតុ ក៏បានបុករថយន្ត ដឹកខ្សាច់ ពាក់ស្លាកលេខចង្កូតស្ដាំ KDL-1725 ពីក្រោយ បណ្ដាលរងរបួសធ្ងន់ធ្ងរ ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយទាញមកខាងក្រៅ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសល បើតាមការបញ្ជាក់ពីក្មួយជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះពេលនេះបានស្លាប់ហើយ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS