រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រី ខណៈក្មេងទំនើងរហ័សនាមអាខ្និត គីឡូបឹងទំពុន បានជេរគេអាអាចន៍ រួចគប់តាំងតោ ទៅលើក្រុមម្ខាងទៀតកំពុងអង្គុយផឹកមុខផ្ទះ រត់ចែកជើងគ្នានិងកាប់បំផ្លាញម៉ូតូ រកដុតកម្ទេចចោល និងរកកាប់ទាំងមនុស្សចាស់ទៀត រួចប្រញាប់គេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងទំនើងមួយក្រុម មិនដែលស្គាល់គេសោះ មកដល់ជេរគេ អាអាចន៍ ជេររួចជិះទៅបាត់ មួយសន្ទុះក្រោយមក បកមកវិញ គប់បុង័តោ ដាក់យុវជនមួយក្រុមទៀតកំពុងអង្គុយផឹកមុខផ្ទះ រត់ចែកជើងគ្នានិងកាប់បំផ្លាញម៉ូតូ ខ្ទេច១គ្រឿងផងដែរ រកយកដែកកេះដុតកម្ទេចម៉ូតូទៀត ។ មិនត្រឹមតែប៉ុណ្ណោះ ពួកវាកាប់ស្ទាវដូចគ្នាមិនបាន ចង់កាប់ទាំងមនុស្សចាស់ទៀត និងយកដុំថ្មគប់ទៅលើផ្ទះប្រជាពលរដ្ឋទៀត ។
ក្នុងនោះក៏មានអ្នកស្គាល់ថា ក្រុមដែលមកកាប់គេនេះ មានឈ្មោះបងខ្និត គីឡូបឹងទំពុន ។ ភ្លាមៗគេឃើញមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន បានចុះមកដល់ទីតាំងកើតហេតុ ប្រមូលតាំងតោ និងវត្ថុតាងផ្សេងទៀតយកទៅរក្សាទុក និងសាកសួរជុំវិញទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវតាមចាប់ក្មេងទំនើងខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ឲ្យខានតែបាន ខណៈកន្លងមកទាំងសមត្ថកិច្ចនគរបាល ទាំងកម្លាំងកងរាជអាវុធហត្ថ ខិតខំបង្ក្រាបណាស់ តែទោះបីជាយ៉ាងណា នៅមានមួយចំនួនតូច នៅផ្គើនដដែល តែមិនយូរទេ កុកប្រាកដជាជាប់ជុងមិនខាន ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS