ព័ត៌មានជាតិ

ទំពាំងរលួយមួយក្រុម ស្លៀកឯកសណ្ឋានសិស្ស បង្ហោះម៉ូតូតាមដងផ្លូវ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

16-Aug-2024 291 views

ខេត្តព្រះសីហនុ ៖ ទំពាំងរលួយមួយក្រុម ស្លៀកពាក់ខោអាវសិស្ស ចេញពីផ្ទះ មិនគិតចូលសាលាខិតខំសិក្សា ក្រេបយកចំណេះវិជ្ជារ បំពេញតួនាទីជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គមទេ បែរជានាំគ្នាបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ប្រព្រឹត្តខ្លួនជាក្មេងទំនើងពាលាអាវ៉ាសែ ត្រូវសមត្ថកិច្ចបង្ក្រាបបាន ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ បានធ្វើការឃាត់ក្មេងៗសិស្សសាលា ចំនួន០១ក្រុម មានគ្នា០៥នាក់ បន្ទាប់ពីទទួលបានព័ត៌ថា មានករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ។

ទោះបីជាយ៉ាងណា ចំពោះករណីនេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ បានអញ្ជើញឪពុកម្តាយមកធានា និងធ្វើកិច្ចសន្យា ណែនាំអប់រំ មុននិងអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS