រាជធានីភ្នំពេញ: ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍ដង្កោធ្វើការឃាត់ខ្លួនឆែកឆេររកឃើញថ្នាំញៀនចំនួនបីកញ្ចប់តូចជាប់នឹងខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៦ខែសីហាឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវបេតុង ភូមិខ្វាស ង្កាត់ដង្កោ ខាងមុខដង្កោ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃេីញកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ ស្រាប់មកដល់ចំណុចកើតហេតុក៏បានជួបនឹងជនសង្ស័យពីរនាក់ជិះកង់ឌុបគ្នាដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យទាំងពីរនាក់នោះឲ្យឈប់ និងបានធ្វើការឆែកឆេរស្រាប់តែរកឃើញ ថ្នាំញៀនចំនួនបីកញ្ចប់តូច ជាប់នឹងខ្លួនជនសង្ស័យ ពេលនោះសមត្ថកិច្ចក៏បានយកជនសង្ស័យទាំងពីរនាក់យកទៅធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេបានជិះកង់ឌុបគ្នាទៅទិញ ថ្នាំញៀន នៅក្បែរទីលានចាក់សំរាមចាស់ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យដើម្បីយកមកជក់ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍កាល កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដង្កោដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ មេសា