រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គម បានបង្ហោះវីដេអូ ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងថា មានម៉ូតូចំនួន១២គ្រឿង និងមនុស្ស១២នាក់ ដែលបានបាត់ខ្លួនហូរទៅតាមលូ ...
នាថ្ងៃសុក្រទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១រសៀល រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញ ម្ចាស់គណនី Chan Vatnaka ឈ្មោះ ពឹម ចាន់ អាយុ ២៩ឆ្នាំ មកសាកសួរ ហើយគាត់បានអះអាងទទួលស្គាល់ថាពិតជាបានបង្ហោះវីដេអូ និងនិយាយថា មានម៉ូតូចំនួន១២គ្រឿង និងមនុស្ស១២នាក់ ដែលបានបាត់ខ្លួនហូរទៅតាមលូ ពិតប្រាកដមែន ហើយបានបកស្រាយថាគាត់គ្រាន់តែថតវីដេអូលេងសើចតែប៉ុណ្តោះ។
បន្ទាប់ពីបានធ្វើការសាកសួររួចមក រដ្ឋបាលខណ្ឌបានណែនាំដូចខាងក្រោម ÷
- ហាមមិនឱ្យមានការថតសកម្មភាពបង្ហោះវីដេអូ នៅតាមបណ្តាញសង្គម ដែលបំផ្លើសការពិតនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសន្តិសុខសង្គមជាតិឡើយ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS