ព័ត៌មានជាតិ

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បង្ក្រាបក្រុមចោរកាច់.កម៉ូតូ ,ទទួលផលចោរកម្ម, បំពាក់ផ្លាកលេខម៉ូតូក្លែងក្លាយ និងករណីគ្រឿងញៀន សរុបចំនួន ០៨នាក់!

10-Aug-2024 191 views

រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន ០៨នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ស្រាវជ្រាវបង្ក្រាបបាន ពាក់ព័ន្ធករណី កាច់បំបែកសោ ក លួចយកម៉ូតូ ,ទទួលផលនៃអំពើលួច និងក្លែងបន្លំឯកសារសាធារណៈ (បំពាក់ផ្លាកលេខម៉ូតូក្លែងក្លាយ) និងរក្សាទុក និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ។

សូមបញ្ជាក់ថា នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០២ និង ៣០នាទី រំលងអធ្រាត្រ នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវលេខលំ ស្ថិតនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី អំពើលួច (កាច់បំបែកសោ ក លួចយកម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០២៤ ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 1KN-1550 ដែលជនរងគ្រោះឈ្មោះ ហៃ សល់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានចតទុកនៅមុខបន្ទប់ជួលមិត្តភក្តិរបស់គាត់ ។

ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១២ និង ០០នាទី ថ្ងៃត្រង់ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សរុបចំនួន ០៨នាក់ ភេទប្រុស ជនជាតិខ្មែរ ។

ក្នុងនោះ សម្ភារៈបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០២៤ ពណ៌ក្រហម មានលេខតួ និងលេខម៉ាស៊ីន 0105263 ពាក់ផ្លាកលេខ ភ្នំពេញ 1KN-1550 ។

ចំណែក ជនសង្ស័យទាំង ០៨នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ស៊ុន វឿន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (ជនដៃដល់)

២-ឈ្មោះ សុខ ម៉ៅ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (សហចារី)

៣-ឈ្មោះ ធន សុជារិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ (សហចារី)

៤-ឈ្មោះ ស៊ូ ពិសិដ្ឋ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ (សហចារី)

៥-ឈ្មោះ ឆេង សូរិយា ហៅ យ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិ៥ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (ជនដៃដល់) “ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ”

៦-ឈ្មោះ វ៉ន វណ្ណារិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (ទទួលផលនៃអំពើលួច និងក្លែងបន្លំឯកសារសាធារណៈ “ប្រើផ្លាកលេខម៉ូតូក្លែងក្លាយ” និងរក្សាទុក ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន)

៧-ឈ្មោះ យឿន ប្រុសពៅ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ភូមិរកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ (បក្ខពួក)

៨-ឈ្មោះ មិន ភត្រា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ភូមិរកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ (បក្ខពួក)

ក្នុងនោះ វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖

-ម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០២៤ ពណ៌ក្រហម មានលេខតួ និងលេខម៉ាស៊ីន 0105263 ផ្លាកលេខត្រូវបានជនសង្ស័យកាច់បោះចោល ហើយបានយកផ្លាកលេខម៉ូតូក្លាយ (លេខ ភ្នំពេញ 1KN-9981) មកបំពាក់ជំនួស ។

-សោច្នៃសម្រាប់កាច់បំបែកសោ ក ម៉ូតូ ០៣ដើម

-ដុំសោម៉ូតូសង់ ០១ឈុត (ទាំងមុខទាំងក្រោយ)

-សោម៉ូតូចំនួន ០៥

-ឧបករណ៍ផ្សេងៗមួយចំនួនទៀត

-ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាសារធាតុញៀនប្រភេទ ម៉ាទឹកកក) ចំនួន ០៨បំពង់ និង ០២ថង់តូច ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS