រាជធានីភ្នំពេញ៖ នាវេលាយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោកជំទាវ សុខ រស្មី និងលោកឧកញ៉ា ឡោក ដារិទ្ធ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបំពេញ ការងារក្រុមហ៊ុនសារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស នៅឯប្រទេសថៃ ក្នុងការបើកក្រុមហ៊ុននិងស៊លរូម នៅក្នុងប្រទេសថៃ។
ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ បានសម្តែងក្តីសប្បាយរីករាយជាខ្លាំង ដែលក្នុងការបើកក្រុមហ៊ុននៅទីនោះទទួលបានជោគជ័យ ព្រោះពីថាមិនងាយនោះទេ ក្នុងការបើកក្រុមហ៊ុននៅក្នុងប្រទេសដទៃដែលយើងមិនមែនជាជនជាតិឬសញ្ជាតិនៃប្រទេសនោះ។
ឆ្លៀតក្នុងឳកាសនោះដែរ លោកជំទាវនិងលោកឧកញ៉ា ក៏បានធ្វើកម្មវិធីសប្បុរសធម៌ផងដែរ ដោយចែកជូនដំណោយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលពួកគាត់កំពុងធ្វើការជាពលករនៅទីនោះ។
លោកជំទាវនិងលោកឧកញ៉ា បានបង្ហើបឲ្យដឹងផងដែរថា នៅចុងឆ្នាំ២០២៤ ពោលគឺរៀបចំបើកក្រុមហ៊ុនចប់គ្រប់សព្វនៅក្នុងប្រទេសថៃនោះ ក្រុមហ៊ុនសារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស និងមានកម្មវិធីប្រគុំតន្រ្តីខ្នាតធំនៅក្នុងប្រទេសថៃ ដោយមានតារាចម្រៀងល្បីៗនៅក្នុងប្រទេសកម្ពុជានិងទាំងថៃ រួមទាំងBAរបស់ក្រុមហ៊ុនសារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស និងអញ្ជើញចូលរួមផងដែរ។
ទន្ទឹមនឹងនេះ សន្ទុះនៃការគាំទ្រផលិតផលសារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស នោះ ក្រុមហ៊ុននឹងបន្តពង្រីកក្រុមហ៊ុនដល់បណ្តាប្រទេសផ្សេងៗ ដូចជា វៀតណាម ឥណ្ឌូនេស៊ី និងប្រទេសចិនផងដែរ ។ល។
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS