រាជធានីភ្នំពេញ ៖ មានការផ្ទុះហិង្សារមួយបានកើតឡើង រវាងអ្នកលក់ដូរតាមរទេះដូចគ្នា វាយតប់គ្នាបែកក្បាលហូរឈាម ដោយសាររឿងចតម៉ូតូលើផ្លូវសាធារណៈ ។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយមាត់ទន្លេ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីភាគីម្ខាងដែលរបួសបែកក្បាលហូរឈាម បានឲ្យដឹងថា ភាគីទាំង២ គឺជាអ្នកលក់ដូរតាមរទេះ នៅតាមមាត់ទន្លេដូចគ្នា ក្រោយមកគ្រាន់តែរឿងភ្ញៀវចតម៉ូតូសោះ ណាមួយផ្លូវសាធារណៈសោះ ធ្វើដូចកន្លែងខ្លួនឯងដាច់ បែងចែកទឹកដី ហើយផ្ទុះហិង្សារទាញដំបងវាយគាត់ រហូតបែកក្បាលហូរឈាមតែម្តង ។
ចំណែកភាគីម្ខាងទៀតនិយាយថា អ្នកលក់នៅខាងក្រោមចង់បង្កររឿង យកម៉ូតូភ្ញៀវខ្លួនឯងមកដាក់នៅកន្លែងរកស៊ីរបស់គាត់ គាត់ក៏មិនថា គ្រាន់តែសារ៉េម៉ូតូឲ្យស្រួលសោះ បែរជាឈ្លោះប្រកែកគ្នា ក៏ឈានដល់ការវាយតប់គ្នាបែកក្បាលបែបនេះតែម្តង គាត់គ្រាន់តែតប.តការពារខ្លួនប៉ុណ្ណោះ មិនមែននៅឲ្យគេវាយនោះទេ ។
ទោះបីជាយ៉ាងណា ករណីនេះ យើងមិនដឹងថាខ្លួនណាខុស ខាងណាត្រូវ ឬខាងណាវាយមុន នោះទេ គ្រាន់តែជាក់ស្តែង ឃើញភាគីទាំងខាងសងខាង ឈ្លោះប្រកែកគ្នាតឹងសសៃក រញ៉េរញ៉ៃបង្កការភ្ញាក់ផ្អើល និងមានម្នាក់បែកក្បាលហូរឈាមទៅហើយ ម្ខាងទៀតក៏របួសដូចគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចជ្រោយចង្វារក៏បានមកដល់ទីតាំងកើតហេតុ ណែនាំឲ្យភាគីទាំងសងខាង ទៅប៉ុស្តិ៍ដើម្បីដោះស្រាយគ្នាផងដែរ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS