រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់តែម្តង ដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ចុះមកអន្តរាគមន៍ឃាត់បំបែក ខណៈបុរស៣នាក់ មានស្នាមរបួសបែកមុខមាត់ហូរឈាម ដោយបានអះអាងថា ពួកគាត់ត្រូវបាន សន្តិសុខប្រចាំនៅក្លឹប ECL ព្រួតវាយបណ្ដាលឲ្យរងរបួស។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅចំណុចក្លឹប ECL ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសន្តិសុខនៅទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានមនុស្សមួយក្រុម ដែលជាជនជាតិចិន បានចូលមកផឹកស៊ីក្នុងក្លឹប ECL មានគ្នា១០ ទៅ២០នាក់ឯណោះ ក្រោយមកស្រវឹងខ្លាំង ឈ្លោះគ្នាឯងអុកឡុកពេក ហើយប្រើអំណាចអាងទឹកលុយ ដោយសារមិនចង់មានបញ្ហា សន្តិសុខក្លឹបក៏នាំគាត់ឲ្យចេញមកក្រៅ កុំឲ្យរញ៉ៃរញ៉ៃដល់ភ្ញៀវដ៍ទៃ ក្រោយមកពួកគាត់មិនព្រម ក៏មានការផ្ទុះហិង្សារបែបនេះតែម្តង តែទោះបីជាយ៉ាងណា ខាងក្លឹបមិនចង់មានរឿងមានឆ្ងាយនោះទេ សុំបញ្ចប់ត្រឹមនេះ។
ដោយឡែកចំពោះភាគីខាងភ្ញៀវដែលរបួសនោះវិញ បាននិយាយថា គាត់បានចូលក្នុងក្លឹបខាងលើដើម្បីផឹកស៊ីកម្សាន្ត ក្រោយមកក៏មានបញ្ហារឿងគិតលុយ ក៏មានការទាស់សម្តីគ្នា រហូតខាងសន្តិសុខ យកពួកគាត់ចេញមកខាងក្រៅ និងបានផ្ទុះហិង្សារព្រួតវាយពួកគាត់ បណ្តាលឲ្យរបួស៣នាក់ បែកមុខមាត់តែម្តង និងមានទាំងវិដេអូដែលប្រជាពលរដ្ឋថតបានពេលផ្ទុះហិង្សារផងដែរ ។
ទោះបីជាយ៉ាង ចំពោះករណីនេះ ក្រោយកើតហេតុ អាវុធហត្ថខណ្ឌចំការមន ក៏បាននាំខ្លួនភាគីភ្ញៀវទាំង៣នាក់នោះទៅសាកសួរផងដែរ លទ្ធផលបែបណាទុកឲ្យសមត្ថកិច្ចលោកចាត់ការបន្ត ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS