ព័ត៌មានជាតិ

នៅតូចៗសោះ ក្លាយជាក្រុមចោរឆក់ យ៉ាងសកម្មប្រចាំក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចដេញបង្ក្រាបបាន និងកំពុងតាមប្រញាប់បក្ខពួកសេសសល់

09-Aug-2024 281 views

ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានទទួលពាក្យបណ្តឹងពីឈ្មោះ WATETLIKOLES ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី មុខរបរបុគ្គលិក ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាមានជនមិនស្គាល់អត្តសញ្ញាណបានឆក់កាបូបរបស់ខ្លួន ដោយកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២និង១២នាទី ខ្លួននិងសង្សារបានមកពីញុំាអីខាងក្រោយ រួចក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចកាស៊ីណូអិលភីភីស្កាយ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូអាសង់ឌ្រីម ពណ៌ខ្មៅ បានឆក់កាបូបសង្សារខ្លួនដែរកំពុងជិះពីក្រោយខ្លួនយកទៅបាត់។

ក្នុងកាបូបនោះមានទូរស័ព្ទម៉ាក IPhone 12pro max ពណ៌ប្រផេះ១គ្រឿង,IPhone 12pro max ពណ៌មាស១គ្រឿង ,IPhone 11pro maxពណ៌បៃតងចាស់១គ្រឿង ,xiaomi ពណ៌ខ្មៅ១គ្រឿង,IPad M1 qineh ,លុយបាត៣០០០បាត កាតធនាគារឥណ្ឌូនេស៊ីចំនួន១, កាតABAចំនួន១ និង អត្តសញ្ញាណប័ណ្ណ សញ្ជាតិឥណ្ឌូនេស៊ី ឈ្មោះAYUARDAN SYAH ចំនួន១។

នៅថ្ងៃដដែល វេលាម៉ោង០៧កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានទទួលពាក្យបណ្តឹងពីឈ្មោះ សុខ ជីវ៉ា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា មានជនមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួនពីរនាក់ ភេទប្រុស ជិះម៉ូតូម៉ាកអាសង់មកឆក់ការបូបរបស់ខ្លួន កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២៤ និង០០នាទី ខណៈខ្លួននិងមិត្តភ័ក្រជនជាតិថៃ២នាក់ទៀតស្រីៗ បាននាំគ្នាទៅលេងក្លឹបមួយកន្លែងឈ្មោះ មិចក្លឹប ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយខ្លួននិងមិត្តភ័ក្របានចូលលេងក្នុងក្លឹបនោះរហូតដល់វេលាម៉ោង០៣ និង៣៤ នាទី ចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នាំគ្នាចេញពីក្លឹបដើរទៅ Big C ដែលនៅក្បែនោះដើម្បីទៅរកទិញអីហូប ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូម៉ាកអាសង់ ពណ៌ខ្មៅ បានជិះម៉ូតូមកពីក្រោយខ្លួន រួចក៏បានឆក់យកការបូបរបស់ខ្លួន ដែលស្ពាយចំហៀងដៃខាងឆ្វេង ពេលនោះមិត្តភក្តិរបស់ខ្លួនម្នាក់ បានទៅធាក់ម៉ូតូរបស់ចោរឆក់កាបូបនោះ បណ្តាលឲ្យដួល ហើយបានទៅយកកាបូបពីចោរវិញ ភ្លាមនោះ សន្តិសុខនៅក្បែនោះបានមកជួយចាប់ចោរទាំង២នោះទាន់ពេល រួចប្រគល់ឲ្យសមត្ថកិច្ច ។

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៥ និង២០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានទទួលការរាយការណ៍ថាមានករណីចោរឆក់ នៅផ្សារទឹកពុះ តែឆក់ដួលម៉ូតូហើយត្រូវសន្តិសុខចាប់បាន កម្លាំងយើងបានទៅនាំជនសង្ស័យចំនួន២នាក់ មាន

១.ឈ្មោះឆៃ គង់ឆាយ ហៅអ៊ូ ភេទប្រុស អាយុ១៥ឆ្នាំ

២.ឈ្មោះប៊ុន សំណាង ភេទប្រុស អាយុ១៣ឆ្នាំ មកប៉ុស្តិ៍ដើម្បីសួរនាំ រួមជាមួយទូរស័ព្ទចំនួន២គ្រឿង មានម៉ាកអាយហ្វូន១២ប្រូមេក និង១១ប្រូមេក ដែលជារបស់ជនរងគ្រោះ។

ក្រោយពីធ្វើការសួរនាំ ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថាពួកខ្លួន និងបក្សពួកពិតជាបានធ្វើសកម្មភាព ឆក់កាបូបជនរងគ្រោះទាំង២នាក់ខាងលើ ពិតប្រាកដមែន ក៏ធ្លាប់បានធ្វើសកម្មភាពឆក់យ៉ាងសកម្មកន្លងមកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ទូរស័ព្ទចំនួន២គ្រឿង និងអាយផេត ចំនួន១គ្រឿង និងលុយព្រមទាំងសម្ភារៈរបស់ជនរងគ្រោះ គឺនៅនឹងបក្សពួកខ្លួន ដែលមានឈ្មោះលីជើរ ភេទប្រុស អាយុ១៦ឆ្នាំ បានគេចខ្លួនយកទៅ ។

នៅថ្ងៃដដែល វេលាម៉ោង១០ព្រឹក កម្លាំងជំនាញបានបន្តស្រាវជ្រាវចាប់បានក្រុមបក្សពួកជនសង្ស័យខាងលើ បន្តបន្ទាប់ចំនួន៤នាក់ បន្ថែមទៀតមាន

១.ឈ្មោះឡុង ឡងតា ភេទប្រុស អាយុ១៤ឆ្នាំ

២.ឈ្មោះវឹង ជេមប៊ី ភេទប្រុស អាយុ១៧ឆ្នាំ

៣.ឈ្មោះសម្បត្តិ សៀងហៃ ហៅប៊ីតូច ភេទប្រុស អាយុ១៤ឆ្នាំ ៤.ឈ្មោះវ៉ាន់ សុភា ភេទប្រុស អាយុ១៦ឆ្នាំ មកធ្វើការសួរនាំ ។

-ក្រោយពីសួរនាំឈ្មោះឡុង ឡងតា ភេទប្រុស អាយុ១៤ឆ្នាំ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពឆក់ជាមួយជនសង្ស័យខាងលើ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ពិតបា្រកដមែន។

-ចំពោះឈ្មោះវឹង ជេមប៊ី ភេទប្រុស អាយុ១៧ឆ្នាំ,ឈ្មោះសម្បត្តិ សៀងហៃ ហៅប៊ីតូច ភេទប្រុស អាយុ១៤ឆ្នាំ និងឈ្មោះវ៉ាន់ សុភា ភេទប្រុស អាយុ១៦ឆ្នាំ បានឆ្លើយសារភាពថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ពួកខ្លួនមិនបានចេញធ្វើសកម្មភាពជាមួយពួកគេឡើយ តែពួកខ្លួនជាបក្សពួកក្រុមជាមួយគ្នា និងធ្លាប់ធ្វើសកម្មភាពចេញឆក់កាបូបឬទ្រព្យសម្បត្តិ របស់ជនជាតិបរទេស ដែលធ្វើដំណើរតាមផ្លូវក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត យ៉ាងសកម្មក្នុងរយៈពេលកន្លងមក។

-ជនសង្ស័យឈ្មោះលីជើរ,ឈ្មោះធាន,ឈ្មោះចាវ,ឈ្មោះប៊ិន,ឈ្មោះតូច និងបក្សពួក បានធ្វើការគេចខ្លួន និងជាក្រុមមុខសញ្ញាក្មេងទំនើងធ្វើសកម្មភាពលួចដោយឆក់យ៉ាងសកម្ម ហើយកម្លាំងយើងកំពុងធ្វើការស្រាវជ្រាវដើម្បីយកមកចាត់ការតាមនីតិវិធី។

បច្ចុប្បន្នជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី និងស្នើសុំប្រគល់ទូរស័ព្ទអោយទៅជនរងគ្រោះវិញ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS