ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុច ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូនជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្ដែងនិង ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឈួម សុខវណ្នី ហៅឃ្លោក ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងរឹបអូស បានថ្នាំញៀនប្រ ភេទមេតំហ្វេតាម៉ីន យ៉ាម៉ាWY ចំនួន១៩៧៤គ្រាប់ អាវុធខ្លី០១ដើម និងសម្ភារៈពាក់ព័ន្ធ មួយចំនួនទៀត។
កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាលក្រុងបាត់ដំបងដឹកនាំកម្លាំងបង្រ្កាបដែលមកដល់ ពេលនេះជនសង័្សយកំពុងស្ថិតក្នុងនិតិវិធីនៃសាកសួរស្រាវជ្រាវនៅក្នុងរង្វង់ដៃសមត្ថកិច្ចនៅឡើយ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS