រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាឆក់ មុខផ្សារច្បារអំពៅ យ៉ាងសកម្ម ដែលទើបចេញពី ពន្ធនាគារ មិនដល់១ខែផង ធ្វើសកម្មភាពឆក់ទូរស័ព្ទម្តងទៀត ត្រូវសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ ស្រាវជ្រាវឃាត់ខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ចំណុចមុខដីឡូតិ៍គ្មានលេខ ក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ ស៊ុន ហ្វៃហូ ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ស្នាក់នៅព្រៃសខាង ត្បូង សង្កាត់ព្រៃស ខណ្ឌដង្កោ។
ចំណែកជនសង្ស័យឈ្មោះ ផុន ម៉ៅ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ (ធ្លាប់ជាប់ពន្ធាគា អំឡុងឆ្នាំ២០២៣ ពាក់ព័ន្ធករណី ឆក់ទូរស័ព្ទដៃ)
លោក វរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាលោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ បានដឹកនាំកម្លាំងស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីពីឆក់ ទូរស័ព្ទ ពីបុរសម្នាក់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅមុខផ្សារច្បារអំពៅ ផ្លូវ ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ធ្វើការសួរនាំ រួចបញ្ជួនខ្លួនបន្ត ទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី៕មេសា ់
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS