ព័ត៌មានជាតិ

អ្នករារាំង ឬទាមទារប្រឆាំងការអនុវត្តច្បាប់ចរាចរណ៍លើរថយន្តដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេស នឹងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់ ដូច្នេះសូមដកខ្លួនជាបន្ទាន់ !!

07-Aug-2024 175 views

ខេត្តកណ្តាល ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា សេចក្តីប្រកាសព័ត៌មាន!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាប ពាក់ព័ន្ធទៅនឹងរថយន្តដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេសធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានមន្រ្តីជំនាញអនុវត្តដូចខាងក្រោម៖

១-មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ អនុវត្តទៅតាមគោលការណ៍ច្បាប់ចរាចរណ៍ ធ្វើយ៉ាងណាឱ្យការដឹកជញ្ជូនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក។

២-ចំពោះអ្នកដែលមករារាំង ឬទាមទារប្រឆាំងការអនុវត្តច្បាប់ចរាចរណ៍ នឹងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងអ្នកពាក់ព័ន្ធសូមដកខ្លួនជាបន្ទាន់!!

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS