ព័ត៌មានជាតិ

ស្ទាវអាសង់កូរ៉េ ដាក់សំឡេងប្រែន ជិះតម្លង់គេឯង ទាំងស្លៀកឯកសណ្ឋានសិស្សសាលា ត្រូវសមត្ថកិច្ចឃាត់បាន

07-Aug-2024 352 views

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៤ ម៉ោងប្រហែល ១១:០០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការល្បាតក្នុងមូលដ្ឋានដល់ចំណុចផ្លូវបេតុង៤២ ស្ថិតនៅ ភូមិត្រពាំងពោធិ៍ (សង្កាត់ឪឡោក) ក៏បានឃើញម៉ូតូចំនួន ០១គ្រឿង កំពុងធ្វើដំណើរតាមផ្លូវដោយមានបំពាក់ស៊ីម៊ាំងកែច្នៃសម្លេងឮខ្លាំងភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការឃាត់អ្នកបើកបរ និងអ្នករួមដំណើរ រួមទាំងម៉ូតូខាងលើ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោកតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់បំពង់ស៊ីម៊ាំងកែច្នៃទៀត ហើយក៏ឲ្យដោះស៊ីម៊ាំងកែច្នៃចេញ យកបំពង់ស៊ីម៉ាំងដើមមកបំពាក់វិញ។ បន្ទាប់មកបានឲ្យអាណាព្យាបាលមកធានា ដើម្បីត្រឡប់ទៅលំនៅដ្ឋានវិញ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS