រាជធានីភ្នំពេញ៖ រឿងហួសចិត្តមួយបានកើតឡើង យុវជនម្នាក់ មិនដឹងថាគេមានសង្សារ ព្រោះPost មិនដែលបង្ហាញថាខ្លួនមានសង្សារនោះទេ ការពិតគេមានសង្សារPrivate ស្ងាត់ៗ ខំឆាតទៅញ៉ែចុះឡើង បែរជាសង្សារគេអ្នក Reply សោះ គេប្រើល្បិចយកឆាតខាងស្រី តបណាត់ឲ្យមកយកទៅដើរលេង មកដល់ក៏បញ្ចេញឬទ្ធិ ដាក់គ្នាតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមភាគីម្ខាង ដែលអះអាងថា ខ្លួនជាសង្សាររបស់ម្ចាស់អាខោន ឈ្មោះ អាមួយ បានឲ្យដឹងថា ខ្លួនបានចូលឆាតសង្សាររបស់ខ្លួន ក៏ឃើញយុវជនម្នាក់ឆាតមកញ៉ែសង្សារខ្លួន សុទ្ធតែចង់ដេកឱបសង្សារខ្លួន ទើបខ្លួនខឹង តបឆាតទៅវិញ រួចគេប្រើល្បិចយកឆាតខាងស្រីតបណាត់ឲ្យមកយកទៅដើរលេង មកដល់ក៏បញ្ចេញឬទ្ធិ ដាក់គ្នាតែម្តង ។
ដោយឡែកភាគីម្ខាងទៀតដែលគេចោទថា ញ៉ែសង្សារគេនោះ បាននិយាយថា ខ្លួនមិនដឹងថា អាមួយនោះមានសង្សារនោះទេ ព្រោះគេស្រលាញ់គ្នា Private ស្ងាត់ៗ មិនដែលផុសបង្ហាញថាខ្លួនមានសង្សារនោះទេ ដល់ពេលខ្លួនឆាតញ៉ែចុះឡើង ក៏ណាត់ឲ្យមកយកទៅដើរលេង ទើបខ្លួនមក បែរជាមកស៊ីដុំថ្មរបស់ខាងប្រុសសង្សារអាមួយទៅវិញ ។
ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកើតហេតុ សាកសួរ ដោយសារការអាណិត ឪពុករបស់ភាគីខាងសង្សារអាមួយ បានសុំទោសនិងសុំឲ្យភាគីទាំង២សម្រួលគ្នា ដោយគាត់ជាឪពុក យល់ព្រមសងថ្លៃខូចទូរសព្ទ និងព្យាបាលរបួសដេរចង្ការឲ្យយុវជជនម្នាក់ទៀត ដើម្បីបញ្ចប់រឿង ហើយឈប់គំគួនគ្នាតទៅទៀត ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS