ព័ត៌មានជាតិ

ក្មេងទំនើង២ក្រុម ម្ខាង៩នាក់ ម្ខាង០៣នាក់ ដេញកាប់គ្នាផ្អើលពេញផ្លូវ ជាប់ខ្នោះរបស់សមត្ថកិច្ចស្រុកត្រាំកក់

06-Aug-2024 279 views

ខេត្តតាកែវ ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤​ វេលាម៉ោង​ ២៣​ និង​ ១០ នាទី​ នៅចំណុចលើផ្លូវលេខ១៣២​ មាន​ករណីហិង្សាដោយ​ចេត​នា​មួយបង្កឡើងដោយជនសង្ស័យចំនួន​ ០២ ក្រុម​ មានគ្នាចំនួន ១២នាក់​ ជិះម៉ូតូចំនួន​ ០៦គ្រឿង​ ប្រដាប់ដោយកាំបិត​ បានធ្វើសកម្មភាពជិះម៉ូតូដេញកាប់គ្នាពីទិសខាងកើតទៅទិសខាងលិច​ រួចបត់តាមផ្លូវកៅស៊ូទៅវត្តព្រៃស្បាត​។ លុះជិះដល់ចំណុច​អាហារដ្ឋានជុំមិត្ត​ ស្ថិតក្នុងភូមិស្រែខ្វាវ​ ឃុំជាងទង​ ស្រុកត្រាំកក់ ក្រុមទី០១​ បាន​បត់ចូលទៅក្នុងអាហារដ្ឋាន​ ក្រុមទី០២​ ក៏ជិះម៉ូតូដេញតាមទៅដល់ក្នុងអាហារដ្ឋាននោះដែរ រួចក៏បានធ្វើសកម្មភាពឈ្លោះប្រតាយប្រតបគ្នា​ ប៉ុន្តែមិនបណ្ដាលអោយភាគីណារងរបួសធ្ងន់ធ្ងរអ្វីឡើយ​ ឃើញដូច្នេះម្ចាស់ហាងបានបិទទ្វារ និងប្ដឹងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍​ ពេលនោះកម្លាំងជំនាញស្រុក​ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ជាងទង​ និងប៉ុស្តិ៍រដ្ឋបាល ត្រពាំងធំខាងជើង​ បានចុះធ្វើអន្តរាគមន៍ភ្លាមៗ​ទៅដល់កន្លែងកើតហេតុ​ ដោយធ្វើការឃាត់ខ្លួនបានមនុស្សចំនួន​ ១២ នាក់​ ម៉ូតូ ០៦គ្រឿង​ និងកាំបិត​ចុងស្រួចចំនួន​ ០១ ដើម។

ក្នុងនោះរួមមាន ក្រុមទី០១ មមានគ្នាចំនួន ០៩នាក់ ជិះម៉ូតូចំនួន ០៥គ្រឿង ដូចខាងក្រោម៖

១-ឈ្មោះ​ អ៊ុង​ ដាវីត​ ភេទប្រុស​ អាយុ​ ២៨ ឆ្នាំ​ ​ មុខរបរ​ មិនពិតប្រាកដ​ រស់នៅភូមិមឿងចារ្យ​ ឃុំជាងទង​ ស្រុកត្រាំកក់ ជិះម៉ូតូសងC125 ពណ៍ខ្មៅ​ ឆ្នាំ២០១៩​ ឌុបឈ្មោះ​ អ៊ិត​ ណាលិ​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ ​ មុខរបរ​ មិនពិតប្រាកដ​ រស់នៅភូមិមឿងចារ្យ​ ឃុំជាងទង​ ស្រុកត្រាំកក់​ ជាអ្នកជិះពីក្រោយ​។

២-ឈ្មោះ​ អឿន​ មីនា​ ភេទប្រុស​ អាយុ​ ១៩ ឆ្នាំ​ ​ មុខរបរ​ មិនពិតប្រាកដ​ រស់នៅភូមិមឿងចារ្យ​ ឃុំជាងទង​ ស្រុកត្រាំកក់​ ជិះម៉ូតូម៉ាកC125 ពណ៍ខ្មៅ​ ឆ្នាំ២០២២​ ជិះម្នាក់ឯង។

៣-ឈ្មោះ​ ស៊ឹម​ ស៊ីតារ៉ា​ ភេទប្រុស​ អាយុ​ ១៧ ឆ្នាំ មុខរបរ​ មិនពិតប្រាកដ​ រស់នៅភូមិមឿងចារ្យ​ ឃុំជាងទង​ ស្រុកត្រាំកក់​ ជិះម៉ូតូម៉ាកC125​ ពណ៍ស​ ឆ្នាំ២០១២​ ជិះម្នាក់ឯង។

៤-ឈ្មោះ​ សាន​ បញ្ញា​ ភេទប្រុស​ អាយុ​ ១៩ ឆ្នាំ​ ​ មុខរបរ​ មិនពិតប្រាកដ​ រស់នៅភូមិមឿងចារ្យ​ ឃុំជាងទង​ ស្រុកត្រាំកក់​ ជិះម៉ូតូម៉ាក​ C125 ពណ៍ខ្មៅ​ ឆ្នាំ២០១៦​ ឌុបឈ្មោះ​ ចាន់​ ចនតូនី​ ភេទប្រុស​ អាយុ​ ២២ ឆ្នាំ​ ​ មុខរបរ​ មិនពិតប្រាកដ​ រស់នៅភូមិមឿងចារ្យ​ ឃុំជាងទង​ ស្រុកត្រាំកក់​ ជាអ្នកជិះពីក្រោយ។

៥-ឈ្មោះ​ ម៉េត​ សារាជ​ ភេទប្រុស​ អាយុ​ ១៦ ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​​ នៅភូមិតាកឹម​ ឃុំតាភេម​ ស្រុកត្រាំកក់​ ជាអ្នកកាន់កាំបិត។

៦-ឈ្មោះ​ សែ​ ចាន់វឌ្ឍនា​ ភេទប្រុស​ អាយុ​ ១៦ ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​​ រស់នៅភូមិសំរោង​ ឃុំត្រពាំងធំខាងត្បូង​ ស្រុកត្រាំកក់​ ជិះម៉ូតូម៉ាក​ C125 ពណ៍ខ្មៅ​ ឆ្នាំ២០០៨​ ឌុបឈ្មោះ​ សាយ​ ចាន់មីនា​ ភេទប្រុស​ អាយុ​ ១៥ ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ រស់នៅភូមិសំរោង​ ឃុំត្រពាំងធំខាងត្បូង​ ស្រុកត្រាំកក់​ ជាអ្នកជិះពីក្រោយ។

+ក្រុមទី០២ មានគ្នាចំនួន ០៣នាក់​ ជិះម៉ូតូចំនួន ០១គ្រឿង​ ម៉ាកសង​ C125 ពណ៍ខ្មៅ​ ឆ្នាំ២០២៤​។

១-ឈ្មោះ​ មែ​ ម៉ានិត​ ភេទប្រុស​ អាយុ​ ២០ ឆ្នាំ​ មុខរបរ​ ជាងកាត់សក់​ រស់នៅភូមិត្រពាំងសោម​ ឃុំត្រពាំងធំខាងត្បូង​ ស្រុកត្រាំកក់​។

២-ឈ្មោះ​ រុំ​ ភារ៉ូត​ ភេទប្រុស​ អាយុ​ ២១ ឆ្នាំ​ មុខរបរ​ ជាងម៉ាស៊ីនត្រជាក់​ រស់នៅភូមិពាក់បង្អោង​ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់​។

៣-ឈ្មោះ​ ជា​ ចិណ្ណា​ ភេទប្រុស​ អាយុ​ ២២ ឆ្នាំ​ មុខរបរ​ កម្មកររោងចក្រ​ រស់នៅភូមិអង្គត្រាវ​ ឃុំ​ត្រពាំងធំខាងជើង​ ស្រុកត្រាំកក់។

ចំណែក មូលហេតុ​ ដោយមានទំនាស់ពាក្យសម្ដីជាមួយគ្នា។ ​

ដោយមានបទបញ្ជាពីលោក​ឧត្ដមសេនីយ៍ទោ ស្នងការ​ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធី​ដោយ​លោក​ ស៊ឹម​ ជុំសុខហេង​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ​ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ០២ក្រុម​ មានគ្នាចំនួន ១២នាក់​ខាងលើ មកធ្វើ​ការសាកសួរ​​កសាងសំណុំរឿងទៅតាមនីតិ​វិធី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS