រាជធានីភ្នំពេញ៖ សាកសពបុរសម្នាក់ ត្រូវបានម្តាយ ប្រទះឃើញអណ្ដែតទឹកនៅក្រោមស្ពានឡុងឈិន ខណៈបាត់កូនមួយយប់ សង្ស័យក៏តាមរកកូន បែរជាមកឃើញស្លាប់ក្នុងសភាព រឹងអស់ទៅហើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា សពបុរសរូបនោះឈ្មោះ ណាន់ ធ៉ារ៉ា អាយុ ២៧ឆ្នាំ មុខរបរលក់ព្រលឹត និងនេសាទ មានទីលំនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមសម្តីម្ដាយបានឲ្យដឹងថា កូនប្រុសរបស់គាត់បានបាត់ខ្លួនមួយយប់មិនដឹងទៅណា ហើយនៅព្រឹកថ្ងៃកើតហេតុនេះ គាត់ក៏បានដើររកកូន នៅតាមប្រឡាយ លុះមកដល់ក្រោមស្ពានឡុងឈិន ក៏បានប្រទះឃើញសាកសពកូនអណ្ដែតទឹកនៅក្រោមស្ពាន ក្នុងសភាព រឹងអស់ទៅហើយ ក៏ប្រាប់អ្នកជិតខាងបង្ករមានការភ្ញាក់ផ្អើលនាំគ្នាជួយស្រង់ឡើងលើគោក ដើម្បីរង់ចាំសមត្ថកិច្ចត្រួតពិនិត្យសព។
ម្ដាយបានឲ្យដឹងទៀតថា កូនរបស់គាត់ជាទូទៅតែងតែរកស៊ីឆក់ត្រីនិងបេះព្រលឹតយកទៅលក់នៅផ្សារព្រែកព្នៅ មិននឹកស្មានថាកូនស្លាប់អណ្តែតទឹកបែបនេះសោះ ហើយបើតាមព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា បុរសរូបនេះដើរបានដើរឆក់ត្រី សង្ស័យឆក់ខ្លួនឯង ក៏ធ្លាក់ទឹកលិចបាត់១យប់ ទើបសពអណ្តែតឡើង លុះព្រឹកឡើង សមត្ថកិច្ចជំនាញក៍បានចុះទៅត្រួតពិនិត្យសព ដើម្បីរកពីមូលហេតុនៃការស្លាប់ និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS