ព័ត៌មានជាតិ

បើករថយន្តរវល់អោនចុចទូរស័ព្ទ រេចង្កូតក្រឡាប់ផ្ងារជើងធ្លាក់ប្រឡាយលូទឹកស្អុយទាំងព្រឹក

05-Aug-2024 229 views

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ខណៈរថយន្តព្រូសមួយគ្រឿង បើកសុខៗ ស្រាប់តែឃើញរេចង្កូតដាំក្បាល ក្រឡាប់ផ្ងារជើងធ្លាក់ចូលប្រឡាយទឹកស្អុយ ផ្អើលប្រជាពលរដ្ឋនាំគ្នាជួយទាញយកមនុស្សចេញ រួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកព្រលឹម ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តព្រូស មួយគ្រឿង ពណ៌ស ឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2BI-7109 បើកបរដោយស្ត្រីម្នាក់ វ័យជាង៣០ឆ្នាំ មកដល់ចំណុចកើតហេតុ សង្ស័យរវល់ចុចទូរសព្ទ ព្រោះឃើញងោកចុចទូរសព្ទ ងើបក្បាលមកវិញ ស្រាប់តែរេចង្កូត ដាំក្បាល ក្រឡាប់ផ្ងារជើងធ្លាក់ចូលប្រឡាយទឹកស្អុយ ផ្អើលប្រជាពលរដ្ឋនាំគ្នាជួយទាញយកមនុស្សចេញ រួចផុតពីគ្រោះថ្នាក់ដល់ជីវិតតែម្តង ។

ក្រោយកើតហេតុ​ដោយសារមិនប៉ះពាល់ដល់សម្បត្តិរបស់ប្រជាពលរដ្ឋផ្សេងទៀត សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យម្ចាស់រថយន្ត ទាក់ទងហៅរថយន្តស្ទូច ដើម្បីយករថយន្តទៅជួសជុលខ្លួនឯង ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS