ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆេះបារ៉ែតអស់មួយចំនួនរាលដាលដល់ផ្ទះចំនួន០២​ ទៀតយ៉ាងសន្ធោសន្ធៅ

05-Aug-2024 229 views

រាជធានីភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង ៤និង០០នាទីទៀបភ្លឺ ថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ​០៤C ផ្លូវវេងស្រេង​ ក្រុម០១​ ភូមិចោមចៅ​១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបង្កឡើងដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី ហើយ អគារដែលឆាបឆេះនេះជាប្រភេទសំណង់: ផ្ទះល្វែង ទំហំ ៤ម៉ែត្រ X ១៦ម៉ែត្រ បណ្តាលឱ្យខូចខាតសម្ភារៈ បារ៉ែតអស់មួយចំនួន​ និងរាលដាលដល់ផ្ទះចំនួន០២​ រងការខូចខាតបន្តិចបន្តួច។

ជុំវិញករណីនេះ កម្លាំងសមត្ថកិច្ចបានធ្វើការពន្លត់ចប់ នៅម៉ោង ៥និង១០នាទីនាថ្ងៃខែ ឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យបង្ការពន្លរ់អគ្គិភ័យ និងសង្គ្រោះ ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ឡាន ស្មើនឹង ៣២ម៉ែត្រគូប និងមាន រថយន្តជំនួយរបស់កងពលតូចលេខ៧០​ ចំនួន​ ០៣គ្រឿង​ ប្រើប្រាស់ទឹក​អស់​ ០៣ឡាន​ ស្មើនិង១២ម៉ែត្រគូប និង រថយន្តបៀរស្រាកម្ពុជា ចំនួន​ ០១គ្រឿង​ ប្រើប្រាសទឹកចំនួន​ ០១ឡាន​ ស្មើនិង ០៤ម៉ែត្រគូប ទើបរលត់ទៅវិញទាំងស្រុង ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS