ព័ត៌មានជាតិ

ពុទ្ធោ ពិតជារន្ធត់ណាស់លោកអើយ! ៤នាក់ ឪពុកម្តាយនិងកូនតូចៗស្លាប់ទាំងអស់ ខណៈបើកឡានទៅបុករថយន្តកុងតឺន័រមកបញ្ច្រាសគ្នាពេញទំហឹង លើផ្លូវជាតិលេខ ២

05-Aug-2024 284 views

ខេត្តតាកែវ ៖ ពុទ្ធោ ពិតជារន្ធត់ណាស់លោកអើយ ស្លុតចិត្តស្ទើរតែមិនហ៊ានមើលវីដេអូ ខណៈរថយន្តមួយគ្រឿង ជិះគ្នា៤នាក់ឪពុកម្តាយនិងកូនប្រុសស្រីតូចៗ ក្នុងល្បឿនលឿនមិនដឹងយ៉ាងម៉េច រេចង្កូតចូលខាងឆ្វេងគន្លងផ្លូវម្ខាងទៀត បុកផ្ទប់នឹងរថយន្តកុងតឺន័រពេញទំហឹង ស្រុញគាបមនុស្ស បត់កចេញមកខាងក្រៅ ជាប់មួយកំណាត់ខ្លួនក្នុងឡាន​ស្លាប់យ៉ាងរន្ធត់បំផុតទាំង ៤នាក់ ។ នេះបើយោងតាមរបាយការណ៍ របស់កំណត់ហេតុ Hotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៦និង ៥០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នៅចំណុច តាមបណ្តោយផ្លូវជាតិលេខ ២ ចន្លោះគីឡូម៉ែត្រលេខ ៥៩-៦០ ភូមិត្រពាំងប្រិយ៍ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងខណៈរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវមួយគ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-1663 បើកបរពីជើងទៅត្បូង ក្នុងល្បឿនលឿន ដោយជិះគ្នា៤នាក់ ក្នុងរថយន្ត ទី១ឈ្មោះឡាំង សៀកលេង ត្រូវជាប្រពន្ធ , ទី២ឈ្មោះ នឿន សៀវម៉ី ជាកូន , ទី៣ឈ្មោះ នឿន សៀវមួយ ជាកូន និងប្តីឈ្មោះ សំនឿន ។ លុះដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច រេចង្កូតចូលខាងឆ្វេងគន្លងផ្លូវម្ខាងទៀត បុកផ្ទប់នឹងរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3A-0935 សណ្តោងរម៉ក ស្លាកលេខ ភ្នំពេញ 4A-9537 ក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង ស្រុញគាបមនុស្ស បត់កចេញមកខាងក្រៅ ជាប់មួយកំណាត់ខ្លួនក្នុងឡាន​ស្លាប់យ៉ាងរន្ធត់បំផុតទាំង ៤នាក់ ។ ចំណែកអ្នកបើកបររថយន្តកុងតឺន័រនោះវិញ ចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែង យករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS