ខេត្តកណ្តាល៖ មានករណីដ៏គួរឲ្យរន្ធត់ចិត្តជាពន់ពេក ដោយនារីម្នាក់ត្រូវបានឃាតកសម្លាប់រួចយកសាកសពទៅដុតចោលនៅក្នុងព្រៃមួយកន្លែងនៅម្តុំភ្នំបាសិទ្ធ ក្នុងនោះដោយសេចក្តីអាណិត ដោយមើលឃើញការខ្វះខាតក្រុមគ្រួសាររបស់សពនារីរងគ្រោះ លោកជំទាវ អូន លាភ កូនស្រី ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានចូលបុណ្យសពចំនួន 200 ដុល្លារដើម្បីជួយដល់ក្រុមគ្រួសារនៃរងគ្រោះក្នុងការរៀបចំពិធីបុណ្យសពឱ្យនារីរងគ្រោះទៅកាន់សុគតិភព។
ក្រុមគ្រួសាររបស់នារីក្រុមគ្រោះបានសម្ដែងការអរគុណ។ ចំពោះទឹកចិត្តរបស់លោកជំទាវដែលបានមើលឃើញការលំបាកនិងផ្ដល់ជាថវិកាដើម្បីឲ្យគាត់បានរៀបចំពិធីបុណ្យសពឱ្យនារីរងគ្រោះ។
សូមជូនពរក្រុមគ្រួសារលោកជំទាវឲ្យជួបតែសេចក្តីសុខនិងសេចក្តីសប្បាយ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS